AC Milan ​ស្មើ ​ធ្វើ​ឱ្យ​ក្រុម Juventus ​មាន​សង្ឃឹម​ច្រើន​ចូល Top4 ​

​ក្រុម AC Milan ​លេង​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម Cagliari ​ក្នុង​លទ្ធផល ០- ០ ប៉ុណ្ណោះ​សម្រាប់​ការ​ប្រកួត​សប្ដាហ៍​ទី​៣៧ ​ក្នុង​ពាន​រង្វាន់​លីគ​កំពូល Serie A ​។

​លទ្ធផល​ស្មើ​នេះ ​បាន​ធ្វើ​ឱ្យ​ក្រុម AC Milan ​នៅ​លេខ​៤​ក្នុង​តារាង​មែន ​ប៉ុន្តែ​ពួកគេ​មាន​ពិន្ទុ​លើស​ក្រុម​លេខ​៥ Juventus ​ត្រឹម​១​ពិន្ទុ​ប៉ុណ្ណោះ។ ​ស្រប​ពេល​ការ​ប្រកួត​សប្ដាហ៍​ទី​៣៨​ខាង​មុខ​នេះ​ទៀត ​គឺ​ក្រុម AC Milan ​នឹង​ត្រូវ​ប៉ះ​ជាមួយ​ក្រុម Atalanta ​ដែល​ស្ថិត​នៅ​លេខ​២។ ​ដូច្នេះ​ហើយ​ប្រសិន​បើ​ក្រុម​នេះ​មិន​អាច​ឈ្នះ​បាន​ទេ ​នោះ​ឱកាស​ឱ្យ Juventus ​ឡើង​មក​លេខ​៤​វិញ​ពិត​ជា​មាន​មិន​ខាន។

​រំលឹក​ថា AC Milan ​ចង់​បាន​ឱកាស​លេង​ពាន​រង្វាន់ UEFA Champions League ​វិញ​ណាស់ ខណៈ​ដែល​ពួកគេ​ធ្វើ​បាន​ល្អ​នៅ​ដើម​រដូវ​កាល ប៉ុន្តែ​គួរ​ឱ្យ​សោកស្ដាយ​បែរ​ជា​មិន​ល្អ​នៅ​ចុង​រដូវ​កាល​នេះ​ទៅ​វិញ៕

ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT