PSG ​និង Lille ​នឹង​កាត់​ក្ដី​ក្រុម​ណា​ជា​ជើង​ឯក​នៅ​ប្រកួត​ចុង​ក្រោយ

​ក្រុម PSG ​ឈ្នះ ​ស្រប​ពេល​ក្រុម Lille ​បរាជ័យ​ក្នុង​ការ​ប្រកួត​នៅ​យប់មិញ​នេះ បាន​ធ្វើ​ឱ្យ​ការ​ប្រកួត​នៅ​លីគ​កំពូល​បារាំង​ត្រូវ​រង់ចាំ​ដល់​ប្រកួត​ចុង​ក្រោយ​ទើប​រក​ជើង​ឯក​ឃើញ។

​ក្រុម​អ្នក​មាន​បារាំង PSG ​បាន​យក​ឈ្នះ​លើ​ក្រុម Reims ​ក្នុង​លទ្ធផល ៤-០ ​ឯ​ណោះ​សម្រាប់​ការ​ប្រកួត​នៅ​យប់មិញ​នេះ។ ​ស្រប​ពេល​លទ្ធផល​នេះ​ដែរ ​ក៏​ធ្វើ​ឱ្យ​ពួកគេ​បន្ដ​ក្ដី​សង្ឃឹម​ពាន​រង្វាន់​លីគ​កំពូល​បារាំង​វិញ​ដែរ ព្រោះ​ក្រុម​លេខ​១​ Lille ​លេង​បាន​ត្រឹម​ស្មើ​ Saint-Etienne ​ប៉ុណ្ណោះ។ ​ដូច្នេះ​ហើយ​ម្ចាស់​ជើង​ឯក​នឹង​ត្រូវ​កាត់​ក្ដី​នៅ​ប្រកួត​ចុង​ក្រោយ​តែ​ម្ដង។

​គិត​ត្រឹម​សប្ដាហ៍​ទី​៣៧​នេះ PSG ​នៅ​លេខ​២ ​មាន​៧៩​ពិន្ទុ ​ស្រប​ពេល​ក្រុម​លេខ​១ Lille ​វិញ​មាន​៨០​ពិន្ទុ​។ ​ប្រកួត​ចុង​ក្រោយ​ក្រុម PSG ​ប៉ះ​ជាមួយ​ក្រុម Brest ​ស្រប​ពេល​ក្រុម Lille ​វិញ​នឹង​ប៉ះ​ជាមួយ​ក្រុម Reims។ ការ​ប្រកួត​នឹង​ធ្វើ​ឡើង​នៅ​យប់​ថ្ងៃ​២៤​ចុង​ខែ​នេះ៕

ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT