Alba ​សង្ឃឹម​ថា​យប់មិញ ​មិន​មែន​ប្រកួត​ចុង​ក្រោយ Messi ​នៅ Camp Nou ​

​ក្រុម FC Barcelona ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Celta Vigo ​ក្នុង​លទ្ធផល ២-១ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ La Liga ​សប្ដាហ៍​ទី​៣៧​។

​បរាជ័យ​នេះ​ក៏​បាន​ធ្វើ​ឱ្យ​ក្រុម Barcelona ​អស់​ឱកាស​ប្រជែង​ពាន​រង្វាន់​ទៀត​ដែរ ​ហើយ​ក៏​ធ្វើ​ឱ្យ​កៅអី​របស់​លោក Ronald Koeman ​អាច​នឹង​បាត់​បង់​ដូច​គ្នា។ ​មួយ​វិញ​ទៀត ​ការណ៍​នេះ​ក៏​ទំនង​ជា​នឹង​ធ្វើ​ឱ្យ Messi ​មិន​ព្រម​បន្ដ​កុងត្រា​ថ្មី​អ្វី​ទៀត​ដែរ។ ពោល​គឺ​ចប់​រដូវ​កាល​នេះ ​ទំនង​ជា​រូបគេ​អាច​នឹង​ចាកចេញ​ទៅ​ហើយ។

​ខ្សែ​ការពារ​ Jordi Alba ​បាន​និយាយ​ក្រោយ​ពី​ចប់​ការ​ប្រកួត​ថា​៖ “យើង​សង្ឃឹម​ថា​នេះ​មិន​មែន​ជា​ប្រកួត​ចុង​ក្រោយ​របស់ Messi ​នៅ​ទឹក​ដី Camp Nou ​ទៅ​ចុះ ប៉ុន្តែ​គ្រប់​យ៉ាង​គាត់​ជា​អ្នក​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង។ ​យើង​នឹង​ទៅ​លេង​ប្រកួត​ចុង​ក្រោយ​បិទ​រដូវ​កាល​នេះ​ឱ្យ​បាន​ល្អ​បំផុត​ទល់​ក្រុម Eibar ”៕

ប្រភព៖Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT