បង្ហាញ​ឈ្មោះ​កីឡាករ ១០ រូប ដែល​ឡើង​និង​ធ្លាក់​តម្លៃ​ខ្លួន​ខ្លាំង​បំផុត​នៅ​ឆ្នាំ ២០២១

ហាងឆេង​តម្លៃ​ខ្លួន​កីឡាករ​មាន​ការ​ប្រែប្រួល ក៏​ផ្អែក​ទៅ​លើ​គុណភាព​ដែល​ពួក​គេ​បាន​បង្ហាញ​នៅ​លើ​ទីលាន កត្តា​អាយុ កត្តា​សុពល​កុងត្រា​ដែល​នៅ​សេសសល់ ​បូក​ផ្សំ​នឹង​កត្តា​មួយ​ចំនួន​ផ្សេង​ទៀត។

នៅ​រយៈ​ពេល​ជិត​កន្លះ​ឆ្នាំ​ចុង​ក្រោយ​នេះ យើង​សង្កេត​ឃើញ​មាន​កីឡាករ​ជា​ច្រើន បាន​ឡើង​ចុះ​តម្លៃ​ខ្លួន​គួរ​ឲ្យ​ចាប់​អារម្មណ៍ ដោយ​មាន​កីឡាករ​មួយ​រូប​នៅ Barcelona កើន​ឡើង​ខ្ពស់​ជាង​គេ​បង្អស់ ហើយ​ក៏​មាន​កីឡាករ​ភាគ​ច្រើន​នៅ​ក្លឹប​អេស្ប៉ាញ​មួយ​នោះ ធ្លាក់​ចុះ​ខ្លាំង​ជាង​គេ​បង្អស់​ដែរ។

ផ្អែក​តាម​ទិន្នន័យ​ពី TransferMarkt យើង​ធ្វើ​ការ​បង្ហាញ​ឈ្មោះ​កីឡាករ​ទាំង ១០ រូប ដែល​ឡើង​ចុះ​តម្លៃ​ខ្លួន​ខ្លាំង​បំផុត​នៅ​ឆ្នាំ ២០២១។ កីឡាករ​ឡើង​តម្លៃ​ខ្លួន​ខ្លាំង​បំផុត​មាន​ដូច​ជា៖ (បញ្ជាក់ ១ អឺរ៉ូ ស្មើ ១,២ ដុល្លារ)

១០) Lacroix ក្លឹប Wolfsburg ឡើង ១៧ លាន​អឺរ៉ូ នាំ​ឲ្យ​តម្លៃ​បច្ចុប្បន្ន​ថ្លៃ ២៥ លាន​អឺរ៉ូ
៩) Gravenberch ក្លឹប Ajax ឡើង ១៧ លាន​អឺរ៉ូ នាំ​ឲ្យ​តម្លៃ​បច្ចុប្បន្ន​ថ្លៃ ២៨ លាន​អឺរ៉ូ
៨) Tapia ​ក្លឹប Celta Vigo ឡើង ១៧,៦ លាន​អឺរ៉ូ នាំ​ឲ្យ​តម្លៃ​បច្ចុប្បន្ន​ថ្លៃ ២០ លាន​អឺរ៉ូ
៧) En-Nesyri ​ក្លឹប Sevilla ឡើង ១៨ លាន​អឺរ៉ូ នាំ​ឲ្យ​តម្លៃ​បច្ចុប្បន្ន​ថ្លៃ ៣០ លាន​អឺរ៉ូ
៦) Kounde ក្លឹប Sevilla ឡើង ២០ លាន​អឺរ៉ូ នាំ​ឲ្យ​តម្លៃ​បច្ចុប្បន្ន​ថ្លៃ ៦០ លាន​អឺរ៉ូ
៥) Saka ក្លឹប Arsenal ឡើង ២០ លាន​អឺរ៉ូ នាំ​ឲ្យ​តម្លៃ​បច្ចុប្បន្ន​ថ្លៃ ៦០ លាន​អឺរ៉ូ

៤) Wirtz ក្លឹប Bayer Leverkusen ឡើង ២១ លាន​អឺរ៉ូ នាំ​ឲ្យ​តម្លៃ​បច្ចុប្បន្ន​ថ្លៃ ៤៥ លាន​អឺរ៉ូ
៣) Coman ក្លឹប Bayern Munich ឡើង ២៥ លាន​អឺរ៉ូ នាំ​ឲ្យ​តម្លៃ​បច្ចុប្បន្ន​ថ្លៃ ៦៥ លាន​អឺរ៉ូ
២) Llorente ក្លឹប Atletico Madrid ឡើង ២៥ លាន​អឺរ៉ូ នាំ​ឲ្យ​តម្លៃ​បច្ចុប្បន្ន​ថ្លៃ ៧០ លាន​អឺរ៉ូ
១) Pedri ក្លឹប Barcelona ឡើង ៤០ លាន​អឺរ៉ូ នាំ​ឲ្យ​តម្លៃ​បច្ចុប្បន្ន​ថ្លៃ ៧០ លាន​អឺរ៉ូ

​​​កីឡាករ​ចុះ​តម្លៃ​ខ្លួន​ខ្លាំង​បំផុត​មាន​ដូច​ជា៖
១០) De Bruyne ក្លឹប Man City ចុះ ២០ លាន​អឺរ៉ូ នាំ​ឲ្យ​តម្លៃ​បច្ចុប្បន្ន​ថ្លៃ ១០០ លាន​អឺរ៉ូ
៩) Mane ក្លឹប Liverpool ចុះ ២០ លាន​អឺរ៉ូ នាំ​ឲ្យ​តម្លៃ​បច្ចុប្បន្ន​ថ្លៃ ១០០ លាន​អឺរ៉ូ
៨) Messi ក្លឹប Barcelona ចុះ ២០ លាន​អឺរ៉ូ នាំ​ឲ្យ​តម្លៃ​បច្ចុប្បន្ន​ថ្លៃ ៨០ លាន​អឺរ៉ូ
៧) Joao Felix ក្លឹប Atletico Madrid ចុះ ២០ លាន​អឺរ៉ូ នាំ​ឲ្យ​តម្លៃ​បច្ចុប្បន្ន​ថ្លៃ ៨០ លាន​អឺរ៉ូ
៦) Gnabry ក្លឹប Bayern Munich ចុះ ២០ លាន​អឺរ៉ូ នាំ​ឲ្យ​តម្លៃ​បច្ចុប្បន្ន​ថ្លៃ ៧០ លាន​អឺរ៉ូ
៥) Griezmann ក្លឹប Barcelona ចុះ ២០ លាន​អឺរ៉ូ នាំ​ឲ្យ​តម្លៃ​បច្ចុប្បន្ន​ថ្លៃ ៦០ លាន​អឺរ៉ូ

៤) Coutinho ក្លឹប Barcelona ចុះ ២០ លាន​អឺរ៉ូ នាំ​ឲ្យ​តម្លៃ​បច្ចុប្បន្ន​ថ្លៃ ៤០ លាន​អឺរ៉ូ
៣) Hazard ក្លឹប Real Madrid ចុះ ២០ លាន​អឺរ៉ូ នាំ​ឲ្យ​តម្លៃ​បច្ចុប្បន្ន​ថ្លៃ ៤០ លាន​អឺរ៉ូ
២) Pjanic ក្លឹប Barcelona ចុះ ២២ លាន​អឺរ៉ូ នាំ​ឲ្យ​តម្លៃ​បច្ចុប្បន្ន​ថ្លៃ ២៨ លាន​អឺរ៉ូ
១) Lenglet ក្លឹប Barcelona ចុះ ២៥ លាន​អឺរ៉ូ នាំ​ឲ្យ​តម្លៃ​បច្ចុប្បន្ន​ថ្លៃ ២៥ លាន​អឺរ៉ូ

ប្រភព៖ TransferMarkt

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT