ខ្សែបម្រើ Raheem Sterling ត្រូវដកចេញពីបញ្ជីឈ្មោះក្រុមជម្រើសជាតិអង់គ្លេសហើយ ដោយសារតែរូបគេមានបញ្ហារបួសខ្នង ត្រូវការពេលសម្រាកព្យាបាល។
Sterling ជាកម្លាំងសំខាន់ម្នាក់របស់លោក Southgate ក្នុងជម្រើសជាតិអង់គ្លេស។ យ៉ាងណាមិញ ការរងរបួសខ្នងនេះ រូបគេមិនអាចជួយក្រុមបានឡើយ ទើបគ្រូបង្វឹកសម្រេចដករូបគេចេញ។ ការដកនេះដែរ លោក Southgate មិនទាន់រកឃើញ
អ្នកជំនួសនៅឡើយទេ ដោយលោកបញ្ជាក់ថានឹងមិនកោះហៅកីឡាករផ្សេងមកបន្ថែមឡើយ ព្រោះថា Adam Lallana និង Dele Alli អាចលេងបានតំបន់របស់ Sterling នេះ។
ក្រុមអង់គ្លេសនឹងត្រូវប្រកួតជាមួយអេស្ប៉ាញនៅថ្ងៃសៅខាងមុខនេះ ក្នុងពានរង្វាន់ UEFA National League ៕ប្រភព៖ DailyMail