មួយ​គ្រាប់​យប់​មិញ Messi ​បន្ថែម​កំណត់ត្រា​ថ្មី នាំ​មុខ Cristiano Ronaldo

Barcelona អស់​ឱកាស​អាច​ប្រជែង​ពាន​រង្វាន់ La Liga ហើយ ​បន្ទាប់​ពី​ចាញ់ Celta Vigo ២-១ កាល​ពី​ថ្ងៃ​អាទិត្យ។ បរាជ័យ​របស់​ពួក​គេ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខក​ចិត្ត​ជា​ខ្លាំង ព្រោះ​អ្នក​មាន​បុណ្យ​ក៏​មាន​ឱកាស​ស៊ុត​ច្រើន​ដែរ តែ​ធ្វើ​មិន​បាន​ល្អ​នៅ​បាល់​ក្នុង​ប្រអប់។

ទៅ​មើល​ស្ថិតិ​ប្រកួត ​ម្ចាស់ផ្ទះ​ស៊ុត ២១ លើក ចំ​គោលដៅ ៤ លើក ខណៈ​ក្រុម​ភ្ញៀវ​ស៊ុត ៤ លើក ចំ​គោលដៅ ៤ លើក​ដូច​គ្នា។ Lionel Messi រក​បាន​មួយ​គ្រាប់​នៅ​នាទី ២៨ មុន​ពេល Santi Mina តាម​ស្មើ​នៅ ១០ នាទី​បន្ទាប់។ មក​ដល់​នាទី ៨៣ Clement Lenglet បាន​រង​ពិន័យ​កាត​ក្រហម នាំ​ឲ្យ Barca លេង ១០-១១ នៅ​រយៈ​ពេល​ ១០ នាទី​ចុង​ក្រោយ ​ក៏​សមល្មម​នឹង​បង្កើត​ឱកាស​ជា​ថ្មី​សម្រាប់ Mina ក្នុង​ការ​ស្វែងរក​គ្រាប់​បាល់​ទី ២ នៅ​នាទី ៨៩ ហើយ​បញ្ចប់​ការ​ប្រកួត​ជាមួយ​លទ្ធផល ១-២។

យ៉ាង​ណា​សម្រាប់​គ្រាប់​បាល់​របស់ Messi បាន​នាំ​ឲ្យ​គេ​រក​បាន​ ៣០ គ្រាប់​ហើយ​នៅ La Liga រដូវ​កាល​នេះ ដែល​នេះ​មាន​ន័យ​ថា M10 អាច​រក​ ៣០ គ្រាប់​ក្នុង​លីគ​នា​រដូវ​កាល​ទោល ចំនួន ៩ រដូវ​កាល ច្រើន​ជាង​កីឡាករ​ណាៗ​ទាំង​អស់​នៅ​លីគ​កំពូល​ទាំង ៥ ប្រចាំ​តំបន់​អឺរ៉ុប ខណៈ CR7 ធ្វើ​បាន​តែ ៨ លើក​ប៉ុណ្ណោះ។ ប៉ុន្តែ​បើ​ប្រកួត​សេសសល់​នៅ​ Serie A កីឡាករ​ព័រទុយហ្គាល់​អាច​រក​បាន​មួយ​គ្រាប់​ទៀត​ក៏​គេ​អាច​តាម​ស្មើ Messi ព្រោះ​បច្ចុប្បន្ន Ronaldo មាន ២៩ គ្រាប់​ក្នុង​ដៃ៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT