នៅប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Champions League ផ្នែកនារី ដែលជាការប៉ះគ្នារវាង Chelsea និង Barcelona កាលពីយប់មិញ បានបញ្ចប់ទៅក្រោមលទ្ធផល ៤-០ ដោយក្រុមអេស្ប៉ាញជាអ្នកឈ្នះពាន។
ខាង Chelsea ក៏មានឱកាសស៊ុតច្រើនដល់ទៅ ១៧ លើក ចំគោលដៅ ៥ លើក តែមិនអាចរកបានសូម្បីតែមួយគ្រាប់ ខណៈដែល Barcelona ស៊ុតត្រឹម ១២ លើក ចំគោលដៅ ៤ លើក ពួកគេអាចរកបាន ៤ គ្រាប់ឯណោះ។ គ្រាប់បាល់កើតឡើងតាំងពីនាទីទី ១ ដោយបាល់ Own-Goal ជាការបង្កកំហុសរបស់កីឡាការនីតោខៀវ Melanie Leupolz រហូតដល់នាទី ១៤ ធ្វើបានដោយ Alexia Putellas ហើយដល់នាទីទី ២០ យកបានគ្រាប់បាល់ទី ៣ ដោយ Aitana Bonmati និងដល់នាទី ៣៦ ក្នុងវគ្គដដែលបន្តគ្រាប់បាល់ទី ៤ ដោយ Caroline Graham Hansen។ លទ្ធផល ៤-០ បានរក្សាដល់ចប់ការប្រកួត សម្រេចឲ្យ Barcelona ផ្នែកនារីក្លាយជាក្រុមឈ្នះជើងឯក។
ទស្សនាវីដេអូខាងក្រោម៖
បញ្ជាក់ថា Barcelona ជាក្រុមតែមួយគត់ក្នុងប្រវត្តិសាស្រ្តបាល់ទាត់ ដែលមានទាំងផ្នែកបុរសនិងនារី អាចឈ្នះពានរង្វាន់អឺរ៉ុប UEFA Champions League។ ដោយផ្នែកបុរស អ្នកមានបុណ្យលើកបាន ៥ ដង និងផ្នែកនារីបាន ១ ដង៕