(វីដេអូ) មួយ​គ្រាប់​ចុង​ម៉ោង​របស់ Suarez នាំ​ឲ្យ At បន្ត​នាំ​មុខ Real Madrid ខណៈ​ការ​ប្រកួត​សល់​តែ​មួយ​ជុំ

Atletico Madrid បាន​យក​ឈ្នះ ២-១ ទៅ​លើ Osasuna កាល​ពី​យប់​មិញ ដែល​ជ័យជម្នះ​នេះ​បាន​នាំ​ឲ្យ​ពួក​គេ​នៅ​តែ​មាន​ក្តី​សង្ឃឹម​យ៉ាង​មុតមាំ​ក្នុង​ការ​លើក​ពាន​រង្វាន់ La Liga។ ​បច្ចុប្បន្ន​ជុំ​ទី ៣៧ At មាន ៨៣ ពិន្ទុ នាំ​មុខ​ក្រុម​លេខ ២ Real Madrid ចំនួន ២ ពិន្ទុ។

ទៅ​មើល​ការ​ប្រកួត​នៅ​យប់​មិញ គ្រាប់​បាល់​ដំបូង​កើត​ចេញ​ពី​ថ្វី​ជើង​របស់ Ante Budimir នៅ​នាទី ៧៥ រហូត​ដល់​នាទី ៨២ កីឡាករ​របស់ At គឺ Renan Lodi អាច​រក​បាន​គ្រាប់​បាល់​តាម​ស្មើ ហើយ​ដល់​នាទី ៨៨ ស្រាប់​តែ Luis Suarez បន្ថែម​មួយ​គ្រាប់​ទៀត យក ៣ ពិន្ទុ​ទាល់​តែ​បាន។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

https://www.youtube.com/watch?v=arOHNYE8pnM

បញ្ជាក់​ថា​នៅ​ប្រកួត​ជុំ​ចុង​ក្រោយ At Madrid ត្រូវ​ប៉ះ Valladolid នៅ​ថ្ងៃ​ទី ២៣ ​ឧសភា ខណៈ Real Madrid ត្រូវ​ប៉ះ Villarreal នៅ​ថ្ងៃ​តែ​មួយ​នោះ​ដែរ។ ប្រកួត​នេះ​ប្រសិន​ណា At ស្មើ ហើយ Real ឈ្នះ នោះ​ពិន្ទុ​នឹង​មាន ៨៤ ស្មើ ហើយ​គេ​នឹង​ធ្វើ​ការ​ប្រៀបធៀប​ស្ថិតិ Head To Head ដើម្បី​សម្រេច​យក​ក្រុម​ដែល​ត្រូវ​ឈ្នះ​ពាន តែ​បើ​ក្នុង​ករណី At ឈ្នះ គឺ​ធានា ១០០ ភាគរយ ក្រុម​ដឹកនាំ​ដោយ​លោក Diego Simeone នឹង​ក្លាយ​ជា​ក្រុម​ឈ្នះ​ជើង​ឯក​រដូវ​កាល​នេះ​ហើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT