Zidane ​ខឹង​នៅ​ពេល​ឮ​គេ​និយាយ​ថា​លោក​ប្រាប់​កូន​ក្រុម​ថា​ចាកចេញ​ពេល​ចប់​រដូវ​កាល​

លោក Zidane ​វា​បាន​បង្ហាញ​អារម្មណ៍​មិន​សប្បាយ​ចិត្ត​នោះ​ទេ នៅ​ពេល​ឃើញ​គេ​ចុះ​ផ្សាយ​ព្រោងព្រាត​ពី​រឿង​ដែល​លោក​ប្រាប់​សមាជិក​ក្រុម​ថា​នឹង​ចាកចេញ​ពី Real Madrid ​នៅ​ចប់​រដូវ​កាល​នេះ​។

​ក្រុម Real Madrid ​បាន​យក​ឈ្នះ​ Athletic Bulbao ១-០ កាល​ពី​យប់​មិញ ធ្វើ​ឲ្យ​ពួក​គេ​បន្ត​ដង្ហើម​ប្រជែង​ពាន La Liga ជាមួយ AT Madrid។ យ៉ាងណាមិញ ​ការ​ប្រកួត​នៅ​សល់​១​ប្រកួត​ទៀត​ដែរ ​ដើម្បី​ឱ្យ​ពួកគេ​ប្រជែង​គ្នា​ថា​តើ​ក្រុម​ណា​ជា​ម្ចាស់​ជើង​ឯក​នៅ​រដូវ​កាល​នេះ ​ស្រប​ពេល​ដៃ​គូ​ប្រជែង​មួយ​ទៀត FC Barcelona ​អស់​ឱកាស​ទៅ​ហើយ។

​ជាមួយ​គ្នា​នឹង​ការ​ប្រកួត​កំពុង​តែ​ស្វិតស្វាញ​នេះ​ដែរ ​លោក Zidane ​បាន​បញ្ជាក់​ថា​លោក​មិន​បាន​ប្រាប់​ទៅ​កូន​ក្រុម​មុន​ថា​លោក​នឹង​ចាកចេញ​នោះ​ទេ។ ​លោក​មិន​សប្បាយ​ចិត្ត​ឡើយ​នៅ​ពេល​ធ្លាយ​ដំណឹង​នេះ ខណៈ​ដែល​សមាជិក​ម្នាក់​ៗ​កំពុង​ផ្ដោត​លើ​ការ​ប្រកួត។ តែ​យ៉ាងណា ​ក៏​លោក​មិន​បញ្ជាក់​ច្បាស់​ថា​នឹង​បន្ដ​ដឹក​នាំ​ក្រុម​ទៀត​ឬ​ចាកចេញ​ដែរ ​ដោយ​រង់ចាំ​ដល់​ចប់​រដូវ​កាល​ទើប​មាន​ការ​ប្រកាស​ផ្លូវការ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT