គ្រូបង្គោលអង្គរថាយហ្គឺរ ដាក់ក្តីរំពឹងថា ក្រុមខ្លួននឹងបន្តរក្សាលទ្ធផល ជាមួយក្រុមខ្លាំងៗបន្ត​ទៀត នៃលីគកំពូល​កម្ពុជា រដូវកាល ២០២១

លោក Oriol Segura គ្រូបង្វឹកក្រុមអង្គរថាយហ្គឺរនៅតែរំពឹងថា ក្រុមខ្លួននឹងធ្វើបានល្អប្រសើរ ក្នុងជំនួបធំៗ នារដូវកាលនេះ ពិសេសគឺការប្រកួតបន្ទាប់ជាមួយក្រុមការពារ​ដំណែង​ជើងឯក ២០២០ ក្រុមបឹងកេត នាសប្ដាហ៍ក្រោយ នៃក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០២១​នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបានលើកឡើងថា ទោះបីជារាល់លើក ក្រោយពេល​ត្រឡប់ពីសម្រាកវិញ ដោយសារជំងឺកូវីដ-១៩ តែងតែមានភាពស្មុកស្មាញយ៉ាងណាក្ដី ក៏អង្គរ​ថាយហ្គឺរតែងតែរៀបចំក្រុមជាមួយ​ការប្ដេជ្​ញាចិត្តខ្ពស់ ក្នុងការប្រកួតប្រជែងជាបន្តបន្ទាប់ទល់​នឹងក្រុមបឹងកេត លើទឹកដីរបស់ខ្លួន និងប្រកួតបន្ត​បន្ទាប់ ដើម្បីប្រជែង ចំណាត់ថ្នាក់ល្អ ក្នុងរដូវ​កាល២០២១នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបន្ថែមថា កូនក្រុមរបស់ខ្លួនតែងតែ​បង្ហាញការ​គោរពខ្ពស់ និងមាន​វិន័យជាក្រុម ដែលទាំងអស់នេះគឺជាស្មារតីស្នូល ក្នុងការជួយបង្កើនឱ្យ​ក្រុមខ្លួន​មានភាពល្អ​ប្រសើរ នៅក្នុងការប្រកួតធំៗ ក្នុងរដូវកាលនេះ។ ទោះយ៉ាងណាបច្ចុប្បន្ន គឺជាពេលត្រូវធ្វើការ​ត្រៀមខ្លួនឲ្យបានល្អ និងណែនាំកីឡាករគ្រប់រូបឱ្យយល់ថា អំឡុងពេលប្រកួតពួកគេត្រូវតែ​មានការខិតខំប្រឹង​ប្រែង​ខ្ពស់ និងមានស្មារតី​រឹងពឹង ក្នុងការប្រកួតជានិច្ច ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Oriol Segura បានសម្ដែងក្ដីរីករាយ ចំពោះការប្រកួតត្រឡប់មកវិញ ដើម្បីមាន​ឱកាសប្រកួតប្រជែងជាថ្មី ពិសេសគឺការការប្រកួតជាមួយក្រុមខ្លាំងៗ ដែលវាជាពេលមួយ​បង្ហាញទៅគ្រប់គ្នាថា ក្រុមអង្គរថាយហ្គឺរ ពិតជា​ក្រុមមួយដ៏អស្ចារ្យ។បច្ចុប្បន្នអង្គរថាយហ្គឺរកំពុងឈរកំពូលតារាងបណ្ដោះអាសន្ន នៃលីគ​កំពូល​កម្ពុជា បន្ទាប់ពីឆ្លង​កាត់៤ប្រកួតឈ្នះ ៣ និងស្មើ១ រកបាន១០ពិន្ទុ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះប្រកួតបន្ទាប់ ក្រោយផ្អាកមួយរយៈ ដោយសារវិបត្តិ​កូវីដ-១៩ ព្រឹត្តិការណ៍សហគន៍២០កុម្ភៈ និងការបិទខ្ទប់​នោះ ក្រុមមានមូលដ្ឋាននៅខេត្តសៀមរាប​នេះនឹង​ត្រូវបើកទ្វារកីឡដ្ឋាន SRU ទទួលក្រុមការ​ពារតំណែងជើងឯកបឹងកេតមុនគេ នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ខាងមុខ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT