Bhullar ក្លាយ​ជា​កីឡាករ​ឥណ្ឌា​ទី១​ឈ្នះ​ជើង​ឯក​ពិភព​លោក

Arjan “Singh” Bhullar បាន​បង្កើត​កំណត់​ត្រា​ជា​ប្រវត្តិសាស្ត្រ​ថ្មី​នៅ​ព្រឹត្តិការណ៍​ ONE: DANGAL។ បុរស​វ័យ ៣៤ ឆ្នាំ​សញ្ជាតិ​ឥណ្ឌា​បាន​បញ្ចប់​ម្ចាស់​ខ្សែ​ក្រវាត់​​ទម្ងន់​​ធ្វន់ heavyweight ​កីឡាករ​ Brandon “The Truth” Vera ​ដោយ​ការ​ផ្ដួល​ឲ្យ​សន្លប់​នៅ​ទឹក​ទី២ និង​ក្លាយ​ជា​ម្ខាស់​ខ្សែ​ក្រវាត់​ ​ONE Heavyweight ថ្មី​នៅ​ល្ងាច​​ថ្ងៃ​ទី​ ១៥ ខែ ឧសភា ម្សិលមិញ​​នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជ័យជម្នះ​នេះ នាំ​ឲ្យ​ Bhullar ក្លាយ​ជា​កីឡាករ​គុន​ចម្រុះ​​​ឥណ្ឌា​ដំបូង​គេ​​ដែល​ឈ្នះ​ខ្សែ​ក្រវាត់​កម្រិត​ពិភព​លោក​នៅ ONE Championship ។គ្រាន់​តែ​​​ស្នូរ​កណ្ដឹង​ចាប់​ផ្ដើម​ភ្លាមៗ អ្នក​លេ​ង​គុន​ចម្រុះ​​ទម្ងន់​ធ្ងន់​ heavyweights ទាំង​ពីរ​ចាប់​ផ្ដើម​បញ្ចេញ​សាច់​ដុំ​ដោយ​ការ​ប្រើ​​​ក្បាច់​ឈរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Bhullar មើល​ទៅ​​ខំ​រិះ​រក​វិធី​ដើម្បី​ដើរ​ចូល​​រហូត​ខណៈដែល ​កីឡាករ​ហ្វីលីពីន-អាមេរិក ​ប្រើ​ស្នៀតដូច​រាល់​ដង គឺ វាយ​បក​មួយៗ​សង​វិញ​អម​ដោយ​ការ​ទាត់​ក្រោម​ដើម្បី​គំរាម​ដល់​គូ​ប្រជែង។  “Singh” នៅ​តែ​បន្ត​ដើរ​ចូល ដោយ​ប្រើ​កណ្ដាប់​ដៃ​ឆ្វេង​ និង ថែម​ស្ដាំ​មួយ​ដៃ​ចំ​គោល​ដៅ​ដែល​ធ្វើ​ឲ្យ​ម្ចាស់​ខ្សែ​ក្រវាត់​ផ្ងាក​ទៅ​រេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើ​យ​បន្ទាប់​មក​បុរស​ឥណ្ឌា​មិន​សន្ធាប់​ពេក​ទេ ប៉ុន្តែ រូប​គេ​​ខិត​ខំ​ស្វែង​រក​ចន្លោះ​ប្រហោង ឬ បម្លាស់ទី​ដើម្បី​គាប​សង្កត់​ Vera។  “The Truth” ក៏​ចាប់​ផ្ដើម​តាំង​ចិត្ត​​ឡើង​វិញ​​និង​បាន​​ប្រើ​កណ្ដាប់​ដៃ​សំដៅ​លើ​ “Singh” ​ខ្លះ​ដែរ។ នៅ​សល់ ២ នាទី​មុន​បញ្ចប់​ទឹក  “Singh” បាន​ហក់​ទៅ​ផ្ដួល​ Vera  ប៉ុន្តែ ​កីឡាករ​ហ្វីលីពីន​គាប​ដៃ​ កីឡាករ​ឥណ្ឌា​ជាប់។ ពួក​គេ​មិន​ធ្វើ​អ្វី​គ្នា​បាន​ទេ ​រហូត​ដល់​ចប់​ទឹក​ទី១។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេល​ចូល​ទឹក​ទី២ ​កីឡាករ​ទាំង​ពីរ ប្រើ​វិធី​​វ៉ៃ​ឈរ​ដដែល។  Bhullar  នៅ​តែ​ដើរ​ចូល​ដើម្បី​គាប​សង្កត់​ម្ចាស់​ខ្សែ​ក្រវាត់ ប៉ុន្តែ Vera ប្រើ​ជើង​ឆ្វេង​ស្ដាំ​ដើម្បី​ទាត់​ក្រោម​​គំរាម​កំហែង​ដល់​កីឡាករ​ឥណ្ឌា​កុំ​ឲ្យ​ហ៊ាន​ចូល​ទៀត។  មិន​យូរ​ប៉ុន្មាន Bhullar ប្រើ​កណ្ដាប់​ដៃ​ពេញ​ចូល​​ផ្ទៃ​មុខ​របស់ ​Vera ដែល​នាំ​ឲ្យ​ម្ចាស់​ខ្សែ​ក្រវាត់​សឺៗ ហាក់​បាត់​ស្មារតី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់​កីឡាករ​ហ្វីលីពីន-អាមេរិក​ រង​កណ្ដាប់​ដៃ​​ពេញ​ចូល​ពោះ​ទឹក​ម្ដង​ទៀត ពី Bhullar។  រំពេច​នោះ​កីឡាករ​ឥណ្ឌា​​ហក់​ចូល​ចាប់​​ម្ចាស់​ខ្សែ​ក្រវាត់​ឲ្យ​ដួល និង​​បន្ត​ជំហរ​នៅ​ពី​លើ​ស្រប​គ្នា (Vera ក្រាប​អោន​មុខ)។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Bhullar ខំ​​ប្រឹង​ប្រែង​ទប់​ដើម្បី​កុំ​ឲ្យ Vera រើ​រួច ហើយ​កៀរ​ដៃ​គូ​ប្រកួត​​ចេញ​ដើម្បី​ប្រើ​កណ្ដាប់​ដៃ​ឆ្វេង​ស្ដាំ​ស្រប​ពេល​ជើង​ គាប​យ៉ាង​ណែន។ ទី​បំផុត អ្នក​លេង​គុន​ចម្រុះ​ឥណ្ឌា​ខំ​​សំពង​កណ្ដាប់​ដៃ​ ហើយ​​សំពង​​ទៀត រហូត​ដល់​អាជ្ញា​កណ្ដាល​ចូល​ឃាត់​តែ​ម្ដង។តារា​ទម្ងន់​ធ្ងន់​ឥណ្ឌា 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្ដួល Vera ឲ្យ​សន្លប់​ដោយ​បច្ចេកទេស បន្ទាប់​ពី​អាជ្ញា​កណ្ដាល Justin Brown ហក់​ទៅ​ឃាត់​នៅ​នា​​ទី​ទី ៤:២៧ ​នៃ​ទឹក​ទី២។ ជ័យជម្នះ​ធ្វើ​​ឲ្យ​គេ​សម្រេច​ដូច​អ្វី​ដែល​រូប​គេ​តាំង​ចិត្ត​មុន​ឡើង​ប្រកួត​អីចឹង​ ជា​ពិសេស​ការ​ប្រើ​ក្បាច់​ចំបាប់​គាប​ជើង និង ​កណ្ដាប់​ដៃ​ធ្ងន់​មហាសាល​របស់​ខ្លួន​ដើម្បី​បញ្ចប់​​ម្ចាស់​ខ្សែ​ក្រវាត់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​ជ័យជម្នះ​ជា​ប្រវត្តិសាស្ត្រ​នេះ Bhullar ​បញ្ចប់​ម្ចាស់​ខ្សែ​ក្រវាត់​ទម្ងន់​ធ្ងន់​​ដែល​បាន​គ្រង​ខ្សែ​ក្រវាត់​នេះ​ ៥ ឆ្នាំ​កន្លះ​មក​ហើយ  និង​ក្លាយ​ជា​​ម្ចាស់​ខ្សែ​ក្រវាត់ ONE Heavyweight ទី២​​ប្រចាំ​ស្ថាប័ន​នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេល​ក្លាយ​ជា​កីឡាករ​ឥណ្ឌា​ទី១ ​គ្រង​ខ្សែ​ក្រវាត់​​លំដាប់​ពិភព​លោក ​វា​បើក​​ផ្លូវ​មួយ​សម្រាប់​​​កីឡាករ​ឥណ្ឌា​ជំនាន់​ក្រោយ​ដើម្បី​ជំរុញ​ឲ្យ​ពួក​ឈាន​ជើង​ចូល​ទីផ្សារ​ និង ប្រកួត​លំដាប់​អន្តរជាតិ​​នានា។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT