វគ្គជម្រុះ ៨ ក្រុមចុងក្រោយ ថ្នាក់ខេត្ត នៃពានរង្វាន់ Hun Sen Cup ចាប់ផ្តើមថ្ងៃពុធនេះ

ក្រោយពីគណៈកម្មាធិការរៀបចំការប្រកួតបាល់ទាត់ជាតិកម្ពុជា ធ្វើការផ្គូផ្គងក្រុមដែលបានឡើងពីវគ្គជម្រុះ ១៦ក្រុមចុងក្រោយរួចមក នូវវគ្គ ៨ក្រុមចុងក្រោយ គឺនឹងធ្វើឡើងទាំងអស់ ក្នុងថ្ងៃពុធ ទី ២ ខែ ឧសភានេះ ដើម្បីស្វែងរកក្រុមខ្លាំង ៤ក្រុម ឡើងទៅវគ្គបន្តទៀត។

ក្នុងនោះកាលវិភាគប្រកួតទាំងស្រុងមានដូចខាងក្រោម៖

គួរបញ្ជាក់ថា សម្រាប់លក្ខន្តិកៈនៃកម្មវិធីប្រកួតពានរង្វាន់ Hun Sen Cup សម្រាប់ឆ្នាំ ២០១៨ មានន័យ ការប្រកួតវគ្គ ៨ក្រុមចុងក្រោយ (ថ្នាក់ខេត្ត) នេះ នឹងធ្វើឡើងតែមួយជើងប៉ុណ្ណោះ ខណៈដែល ៤ក្រុមដែលបន្តទៅវគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងមានកៅអីទៅកាន់វគ្គ ១៦ក្រុមចុងក្រោយ ដោយត្រូវប៉ះជាមួយនឹងសមាជិកលីគកំពូលកម្ពុជាទាំង ១២ ដែលនៅរង់ចាំ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT