Dele Alli កីឡាកររបស់ក្រុម Spurs ត្រូវបានគេប្រទះឃើញថើបគ្នាជាមួយកូនស្រីរវ័យ២០ឆ្នាំរបស់លោក Pep នៅទីសាធារណៈ បន្ទាប់ពីពួកគេចេញពីក្លឹបមួយកន្លែងនៅអង់គ្លេស។
Alli វ័យ២៥ឆ្នាំ ត្រូវបានគេដឹងថាកំពុងទាក់ទងជាមួយ Maria វ័យ២០ដែលជាកូនស្រីរបស់លោក Pep អ្នកចាត់ការ Manchester City ។ គេមិនទាន់ដឹងថាពួកគេទាំងពីរនាក់ បានទាក់ទងគ្នាតាំងពីពេលណានោះទេ ប៉ុន្តែស្រាប់តែធ្លាយរូបថើបគ្នាចេញមកតែម្ដង។
ប្រុសព្រាន Alli នេះទៀតសោត ទើបតែចែកផ្លូវគ្នាជាមួយមិត្តស្រី Ruby Mae ទេ ដែលពួកគេបានទាក់ទងគ្នាជាច្រើនឆ្នាំមកហើយ។ ការបែកគ្នានេះ ត្រូវបានគេដឹងទៀតថា ដោយសារតែកីឡាករអង់គ្លេសនេះ ចំណាយពេលលេងហ្គេម Fortnite ច្រើនពេក មិនគិតខ្វល់ពីនាងឡើយ៕
ប្រភព៖ Marca