ក្រុម Leicester City បានយកឈ្នះលើក្រុម Chelsea ក្នុងលទ្ធផល ១-០ លើកពានរង្វាន់ FA Cup បានទៅហើយកាលពីយប់មិញនេះ។
សម្រាប់ការប្រកួតផ្ដាច់ព្រ័ត្រនេះ ក្រុមដែលមានម្ចាស់ជាជនជាតិថៃខាងលើនេះពិតជាធ្វើបានល្អមែនទែន។ ពួកគេរកបាន១គ្រាប់នៅតង់ទី២ ដោយ Youri Tielemans ហើយវាក៏ជាគ្រាប់បាល់ជ័យជម្នះឱ្យពួកគេលើកពានរង្វាន់ FA Cup បានសម្រេចផងដែរ។ នេះជាការឈ្នះពានរង្វាន់ FA Cup ជាលើកដំបូងក្នុងប្រវត្ដិសាស្ត្ររបស់ក្លឹបនេះហើយ។
ក្រោយពីបញ្ចប់ភារកិច្ចនេះទៅ ក្រុម Leicester City ដែលស្ថិតនៅលេខ៣ក្នុងតារាង Premier League ត្រូវប្រឹងប្រែងបន្ដទៀត ព្រោះពួកគេត្រូវការកៅអីលេងពានរង្វាន់ UEFA Champions League នារដូវកាលក្រោយទៀត៕
ប្រភព៖ DailyMAil