លោក Zidane អ្នកចាត់ការក្រុម Real Madrid បានប្រាប់ទៅសមាជិកក្រុមទាំងអស់ថាលោកនឹងចាកចេញនៅចប់រដូវកាលនេះហើយ។
ដំណឹងខាងលើនេះបានលេចឡើងក្រោយពីលោក Perez ដែលជាប្រធានក្លឹប Real Madrid កំពុងស្វែងរកអ្នកចាត់ការក្រុមថ្មីដើម្បីជំនួស។ ដោយឡែក Zidane បានប្រាប់ទៅកីឡាករនេះ គឺអំឡុងពេលចាញ់ក្រុម Chelsea និងលេងស្មើក្រុម Sevilla កាលពីពេលកន្លងទៅ។ លោក ក៏បានប្រាប់ទៅអ្នកកាសែតគ្រប់គ្នាផងដែរ ពីការសម្រេចចិត្តនេះ។
Zidane បាននិយាយថា៖ “មានពេលខ្លះអ្នកត្រូវតែនៅទីនោះ ហើយពេលខ្លះទៀតអ្នកត្រូវចាកចេញដើម្បីឱ្យគ្រប់គ្នាសប្បាយចិត្ត”។ បុរសសញ្ជាតិបារាំងនេះ បានជួយក្រុម Real Madrid ឈ្នះពានរង្វាន់បាន១១ពាន កន្លងមកនេះ ហើយអ្វីដែលអស្ចារ្យបំផុតនោះគឺឈ្នះ Champions League ៣ឆ្នាំជាប់គ្នា៕
ប្រភព៖ Marca