Ferran Torres បានស៊ុត Hat-Trick ជួយឲ្យ Man City យក ៣ ពិន្ទុពីក្រុម Newcastle នៅការប្រកួតក្រោមលទ្ធផល ៤-៣ កាលពីយប់មិញ។
ជាមួយការរកបានគ្រាប់បាល់ដ៏អស្ចារ្យចេញពីថ្វីជើងរបស់យុវជនខាងលើ ក៏នាំឲ្យគេបំបែកបានកំណត់ត្រារបស់ Lionel Messi នាមកីឡាករវ័យក្មេងបំផុត ដែលអាចរកបាន ៣ គ្រាប់/ប្រកួតក្រោមការដឹកនាំរបស់លោក Pep Guardiola។
កំណត់ត្រានេះកន្លងមកគ្រងដោយ Lionel Messi កាល Pep ដឹកនាំ Barcelona ទល់ក្លឹប Tenerife នៅខែមករា ឆ្នាំ ២០១០ ពេលនោះ Messi មានអាយុ ២២ ឆ្នាំ និង ២០០ ថ្ងៃ។ រីឯ Torres គេទើបតែមានអាយុ ២១ ឆ្នាំ និង ៧៥ ថ្ងៃប៉ុណ្ណោះកាលពីយប់មិញ៕
ប្រភព៖ Opta