អនាគតរបស់ Memphis Depay ជាមួយក្លឹប Barcelona មិនទាន់ប្រាកដប្រជា ១០០ ភាគរយនៅឡើយទេ បន្ទាប់ពីអនាគតនៃការដឹកនាំរបស់លោក Ronald Koeman ជាអ្នកចាត់ការបានកំពុងស្ថិតក្នុងមន្ទិលសង្ស័យនៅរយៈពេលចុងក្រោយ។
ជាការពិតពាក់ព័ន្ធនឹងសំណួរដែលចោទសួរថា កីឡាករ Lyon អាចនឹងផ្ទេរមកទ្រនំអ្នកមានបុណ្យនៅរដូវក្តៅខាងមុខឬក៏អត់ នោះចម្លើយក៏វាស៊ីសងលើវត្តមានរបស់អ្នកចាត់ការរួមសញ្ជាតិលោក Koeman ដូចគ្នា។
ប្រសិនណា Koeman អស់តំណែងនោះការនាំយក Depay មក Camp Nou ក៏វាមិនអាចកើតឡើងទៅបានដែរ ព្រោះមានតែ Koeman ទេដែលយល់ច្បាស់ពីការលេងរបស់ខ្សែប្រយុទ្ធហូឡង់រូបនេះ ហើយអាចប្រើប្រាស់គេឲ្យចំគោលដៅ និងមានប្រយោជន៍សម្រាប់រដូវកាលក្រោយ។
បញ្ជាក់ថារដូវកាល ២០២០/២១ កីឡាករវ័យ ២៧ ឆ្នាំ គេបង្ហាញខ្លួន ៣៨ ប្រកួត រកបាន ២១ គ្រាប់និង Assist ១០ លើក ដែលរដូវកាលនេះ Lyon កំពុងឈរលេខ លេខ ៤ ធានាកៅអី UCL នៅរដូវកាលក្រោយ៕
ប្រភព៖ BeSoccer