និយាយពីការរបូតគ្រាប់បាល់ក្រៅដី Man Utd ហាក់ទក់សាច់ខ្លាំងនៅរដូវកាលនេះ ដោយតាំងពីដើមរដូវកាល ដូចជាការចាញ់ Spurs ៦-១ ហើយមកទល់ពេលនេះរបូតឲ្យ Liverpool ស៊ី ៤-២ ថែមទៀត។
តើអ្នកដឹងទេថានៅរដូវកាល ២០២០/២១ ក្នុងក្របខ័ណ្ឌ Premier League មានក្លឹបចំនួន ២ ផ្សេងទៀតដែលរបូតគ្រាប់បាល់ច្រើនជាង United នោះគឺ Newcastle ដែលរបូត ២៩ គ្រាប់ និង West Bromwich របូត ៣៤ គ្រាប់ ខណៈ United របូត ២៧ គ្រាប់ បើយើងរាប់តែការរបូតក្នុងដី។
រំឭកដែរថានេះជារដូវកាលដំបូងរបស់ United ហើយ ដែលរបូតគ្រាប់បាល់ក្នុងដីច្រើនដល់ម្លឹង ដោយរដូវកាលចុងក្រោយបង្អស់ពួកគេធ្លាក់មកក្នុងកំណត់ត្រាអាក្រក់នេះគឺ ១៩៧១-៧២ ដែលកាលនោះរបូតត្រឹម ២៦ គ្រាប់ប៉ុណ្ណោះ៕
ប្រភព៖ Opta