Man Utd បានបរាជ័យស្ពឹកមុខក្រោមលទ្ធផល ២-៤ ទល់ Liverpool នៅឯកីឡដ្ឋាន Old Trafford ហើយពីរគ្រាប់របស់បិសាចគឺជាចំណែកចេញពីជើង Bruno Fernandes និង Edinson Cavani។
ដ្បិតបើក្រុមមិនអាចយកបាន ៣ ពិន្ទុ តែសម្រាប់ Bruno គេបានបំបែកកំណត់ត្រានៃការរកគ្រាប់បាល់ដ៏អស្ចារ្យមួយនៅ PL។ នោះគឺនាមជាខ្សែបម្រើដែលអាចរកគ្រាប់បាល់ច្រើនបំផុតនៅក្នុងរដូវកាល រាប់ទាំងនៅ PL និងលីគដទៃ ដែលមានដល់ទៅ ២៨ គ្រាប់ ច្រើនជាង Frank Lampard ធ្លាប់ធ្វើបាននៅរដូវកាល ២០០៩/១០ ឲ្យ Chelsea រកបានត្រឹម ២៧ គ្រាប់ប៉ុណ្ណោះ។
អ្នកទី ៣ ដែលធ្លាប់ធ្វើបាន នោះគឺអតីតខ្សែបម្រើរបស់មេឃខៀវ Yaya Toure ធ្លាប់រកបាន ២៤ គ្រាប់នៅរដូវកាល ២០១៣/១៤។
បញ្ជាក់ថាជាមួយចំណែកដ៏សំខាន់របស់កីឡាករព័រទុយហ្គាល់រដូវកាលនេះ United ក៏កំពុងក្ដោបក្ដាប់ឱកាសនៅវគ្គចុងក្រោយ ក្នុងការលើកពាន Europa League ប្រសិនអាចយកឈ្នះ Villarreal នៅចុងខែនេះ៕
ប្រភព៖ Metro