Liverpool បានបង្កើតជោគជ័យដ៏អស្ចារ្យនៅឯកីឡដ្ឋាន Old Trafford កាលពីយប់មិញ តាមរយៈលទ្ធផលយកឈ្នះ ៤-២ ទោលើ Man Utd។
ជាមួយការយកបាន ៣ ពិន្ទុនេះដែរ លោក Jurgen Klopp បានគាស់កំណត់ត្រាខកខានកើតមានតាំងពីខែមិនា ឆ្នាំ ២០១៤ នោះគឺការដែល Liverpool អាចយកឈ្នះទៅលើ Man Utd នៅ Old Trafford ក្នុងក្របខ័ណ្ឌ Premier League។ ទន្ទឹមនេះ វាក៏ជាជ័យជម្នះលើកទី ១ របស់ Jurgen Klopp នៅក្រៅដី ទល់ Man Utd ផងដែរ។
លើសពីនេះកីឡាករដែលរកបានគ្រាប់បាល់គឺ Roberto Firmino ក៏កំពុងរំកិលកំណត់ត្រារបស់ខ្លួនដែរ នោះគឺការឆ្ពោះទៅតាមស្មើលោក Robbie Fowler នាមកីឡាករហង្សដែលអាចតែតបាល់បញ្ចូលទីច្រើនបំផុតនៅ PL ដោយ Firmino មាន ១៧ គ្រាប់ ខណៈ Fowler មាន ២១ គ្រាប់៕
ប្រភព៖ Opta