ក្រុមហង្សក្រហម Liverpool បានយកឈ្នះលើក្រុម Manchester United ក្នុងលទ្ធផល ៤-២ សម្រាប់ការប្រកួតពានរង្វាន់ English Premier League កាលពីយប់មិញនេះ។
Bruno ជាអ្នករកគ្រាប់បាល់ឱ្យក្រុមបិសាចក្រហមបានមុន ប៉ុន្តែក៏ត្រូវក្រុម Liverpool តាមស្មើ និងរកគ្រាប់បាល់នាំមុខវិញជាបន្ដបន្ទាប់។ ចប់ការប្រកួតក្រុមភ្ញៀវហង្សក្រហមទេ ដែលទទួលបានជ័យជម្នះយ៉ាងសំខាន់នេះ ក្នុងលទ្ធផល ៤-២។ នេះជាការទទួល៣ពិន្ទុយ៉ាងល្អសម្រាប់ក្រុមរបស់លោក Klopp ដើម្បីមានសង្ឃឹមចូល Top4 បានលេង Champions League រដូវកាលក្រោយ។
ក្រុម Liverpool បច្ចុប្បន្ននៅលេខ៥ក្នុងតារាងឆ្លងកាត់៣៥ប្រកួត។ ស្របពេលក្រុម Chelsea ដែលកំពុងនៅលេខ៤នោះ មាន៦៤ពិន្ទុ លេង៣៦ប្រកួត។ នេះបានបញ្ជាក់ឱ្យឃើញថាការប្រជែងគ្នាយក Top4 នៅរដូវកាលនេះមិនទាន់បញ្ចប់នោះទេ ពោលគឺស្វិតស្វាញលើសដើមផង៕
ប្រភព៖ DailyMail