គ្រូបង្វឹកកម្ពុជា៖ វាជាការលំបាកក្នុងការជ្រើសរើសកីឡាករជម្រើសជាតិ ក្នុងស្ថានភាពកូវីដ១៩

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Ryu Hirose គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាថ្លែងថា វាជាការលំបាកណាស់ក្នុង​ការ​ជ្រើសរើសកីឡាករក្នុងស្ថានភាពនេះ ដោយសារតែការប្រកួតលីគកំពូលកម្ពុជាត្រូវបានពន្យារពេល និង​ផ្លាស់ប្តូរ ដែលធ្វើឱ្យមានការលំបាកក្នុងការសម្រេចចិត្ត ជ្រើសរើសកីឡាករ។ នេះតាមតាមការឱ្យ​ដឹងពី​សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្រូបង្គោលកម្ពុជាថ្មីរូបនេះបន្ថែមថា «ពួកយើងបានទស្សនាការប្រកួតមួយចំនួនរួចមក យើងបាន​កត់សម្គាល់ឃើញថា ការបង្ហាញខ្លួនរបស់កីឡាករនៅមិនទាន់ល្អនៅឡើយទេ ប៉ុន្តែយើងសម្រេចចិត្ត​ជ្រើស​រើសកីឡាករ ដោយផ្អែកទៅលើសមិទ្ធផល ដែលពួកគេសម្រេចបានកន្លងមកដល់ពេលបច្ចុប្បន្ន និងជា​កីឡាករ ដែលមានសក្តានុពលខ្ពស់ សម្រាប់ពេលអនាគត។ ពួកយើងមានភាពជឿជាក់លើ​កីឡាករដែល​ពួក​យើងបានជ្រើសរើស»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្រូបង្គោលជនជាតិជប៉ុន លោក Ryu Hirose បន្ថែមទៀថា «ខ្ញុំចង់ឱ្យកីឡាករ​យើងខិតខំប្រឹងប្រែង និងប្រកួតប្រជែងឱ្យខ្លាំងទៅតាមលទ្ធភាព ដែលពួកគេអាចធ្វើបាន ជាពិសេស​កីឡាករវ័យក្មេង ដើម្បីនាំយកបទពិសោធ និងទំនុកចិត្តត្រឡប់មកវិញ ដោយរំពឹងថានឹងមានការ​រីកចម្រើន​បន្ថែមទៀតនៅពេលអនាគត»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Ryu Hirose គឺជាគ្រូបង្គោលនៃក្រុមជម្រើសជាតិកម្ពុជាថ្មី ជំនួសដំណែងគ្រូបង្គោលចាស់ជន​ជាតិអាហ្សង់ទីន លោក Felix G. Dalmas ដែលបច្ចុប្បន្នបន្តដឹកនាំក្រុមកម្ពុជាជាមួយ​អ្នកចាត់ការទូទៅ​ជនជាតិជប៉ុន គឺលោក Keisuke Honda រហូតដល់ការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣។ កាលពី​បេក្ខភាពដឹកនាំរបស់គ្រូបង្គោល លោក Felix G. Dalmas និងលោក Keisuke Honda បានដឹកនាំឱ្យ​ក្រុម​ជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំកសាងប្រវត្តិសាស្ត្រថ្មីមួយ (ក្នុងរយៈពេល៦០ឆ្នាំ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង​សីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន កាលពីចុងឆ្នាំ២០១៩ ដោយបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប៉ុន្តែបានប្រកួតចាញ់​វៀតណាម​ (U22) ក្នុងលទ្ធផល ០ទល់៤ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងបាន​ប្រកួត​ចាញ់ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា (U22) ប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣ ក្នុងលទ្ធផល ៤ទល់៥ នៃការទាត់បាល់១១ម៉ែត្រកាត់សេចក្តី ក្រោយរក្សាលទ្ធផលស្មើគ្នា ក្នុងការប្រកួតពេញម៉ោង៩០នាទី ២ទល់២  ដោយកម្ពុជាបានត្រឹមលេខ៤។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT