ក្រុម Real Madrid កំពុងមានបញ្ហាកីឡាកររបួសច្រើនមែនទែន មុនការប្រកួតទល់ក្រុម Granada នៅរាត្រីនេះ ក្នុងពានរង្វាន់ La Liga សប្ដាហ៍ទី៣៦។
លោក Zidane បានបង្ហាញបញ្ជីឈ្មោះក្រុមដែលត្រូវលេងនៅរាត្រីនេះ ក្នុងនោះនៅមានខ្សែការពារតែ៤នាក់ប៉ុណ្ណោះ ដោយ៤នាក់នោះទៀតសោតក៏មានកីឡាករវ័យក្មេង និងស្ទើបទពិសោធក្នុងការប្រកួតធំផងដែរ។ អ្នកចាត់ការក្រុម Real Madrid មិនមានជម្រើសអ្វីសម្រាប់ការប្រកួតរាត្រីនេះឡើយ ព្រោះលោកមិនមានជម្រើសឡើយ។
តំបន់ការពារដែលកីឡាករសំខាន់ៗបានរបួសអស់ទៅហើយ។ ជាក់ស្ដែងគ្រាន់តែនៅតំបន់នេះ កីឡាករ៦នាក់សុទ្ធតែរបួសដូចជា Dani Carvajal, Lucas Vazquez, Sergio Ramos, Raphael Varane, Ferland Mendy និង Marcelo ជាដើម៕
ប្រភព៖ Marca