Cristiano Ronaldo Jr កូនប្រុសរបស់ Ronaldo ពិតជាមានសមត្ថភាពមិនធម្មតាមែន ដោយថ្ងៃបង្ហាញខ្លួនដំបូងរបស់គេឱ្យក្រុមថ្នាលយុវជន Juventus ។
លេងនៅកម្រិត U9 របស់ Juventus ហើយរូបគេទើបតែចូលបានប្រហែល១សប្ដាហ៍ប៉ុណ្ណោះ។ យ៉ាងណាមិញ ថ្ងៃបង្ហាញខ្លួនដំបូងរបស់ក្មេងប្រុសម្នាក់នេះពិតជាធ្វើឱ្យគេភ្ញាក់ផ្អើលជាខ្លាំង
ដោយរូបគេអាចរកគ្រាប់បាល់បាន៤គ្រាប់ឯណោះសម្រាប់ក្រុមក្នុងការប្រកួតទល់ Locento ។ ដោយបញ្ចប់ការប្រកួតនេះ គឺក្រុម U9 juventus យកឈ្នះក្រុម Locento ក្នុងលទ្ធផល ៧-១។
ដោយឡែកសម្រាប់ឪពុករបស់គេវិញ លេងឱ្យក្រុមធំ Juventus មិនទាន់រកគ្រាប់បាល់បាននៅឡើយទេ ឆ្លងកាត់ប៉ុន្មានប្រកួតមកហើយ។
អ្នកគាំទ្រក្រុម Juventus កំពុងតែរង់ចាំមើលគ្រាប់បាល់របស់ Ronaldo ខ្លាំងមែនទែន៕ប្រភព៖ Sportbible