ក្រុម Juventus បានបន្ដមានក្ដីសង្ឃឹមចូល Top4 លេងពានរង្វាន់ UEFA Champions League នៅឆ្នាំក្រោយវិញហើយ បន្ទាប់ពីពួកគេលេងឈ្នះក្រុម Sassuolo ក្នុងលទ្ធផល ៣-១។
សម្រាប់ការប្រកួតនេះដែរ ក្រុម Sassuolo មានឱកាសរក១គ្រាប់មុនដោយប៉េណាល់ទីនៅនាទី១៦ ប៉ុន្តែត្រូវ Buffon អាចសង្គ្រោះបាល់នោះបាន។ បន្ទាប់មក ក៏ Rabiot អាចរកគ្រាប់បាល់នាំមុខវិញនៅនាទី២៨ មុនពេល Ronaldo ដាក់ថែម១គ្រាប់ទៀតនៅនាទី៤៥។ ឈានដល់នាទី៥៩ Raspadori ក៏រកគ្រាប់បាល់តាមពីក្រោយវិញបានឱ្យ Sassuolo តែនៅនាទី៦៦ Dybala ក៏ថែមបានគ្រាប់ទី៣ឱ្យ Juventus បានទៀត។ ចប់ការប្រកួតJuventus ឈ្នះក្នុងលទ្ធផល ៣-១។
១គ្រាប់នៅយប់មិញនេះ ជាគ្រាប់បាល់ទី១០០សម្រាប់ Ronaldo នៅក្រុម Juventus ហើយ។ ដោយឡែកជ័យជម្នះនេះទៀតសោត ក៏បានធ្វើឱ្យក្រុមសេះបង្កង់បន្ដក្ដីសង្ឃឹមបានលេងពានរង្វាន់ UEFA Champions League នៅឆ្នាំក្រោយផងដែរ។ ពួកគេកំពុងនៅលេខ៥ មាន៧២ពិន្ទុ ខណៈដែលក្រុមលេខ៤ Napoli វិញមាន៧៣ពិន្ទុ។ ការប្រកួតនៅសល់២ប្រកួតទៀតប៉ុណ្ណោះ៕
ប្រភព៖ DailyMail