ក្រុម Atletico Madrid កាន់តែមានសង្ឃឹមច្រើនក្នុងការលើកពានរង្វាន់ La Liga នារដូវកាលនេះហើយ បន្ទាប់ពីពួកគេយកឈ្នះលើក្រុម Real Sociedad ក្នុងលទ្ធផល ២-១ មក។
សម្រាប់ការប្រកួតសប្ដាហ៍ទី៣៦នេះ ក្រុមរបស់លោក Simeone ធ្វើបានល្អ ដោយឈ្នះ Sociedad បានក្នុងលទ្ធផល ២-១។ ដោយ២គ្រាប់របស់ AT Madrid ធ្វើបានដោយ Carrasco នាទី១៦ និង Correa នៅនាទី២៨។ ខណៈដែល១គ្រាប់របស់ក្រុមភ្ញៀវវិញធ្វើបានដោយ Zubeldia នៅនាទី៨៣។
ការទទួលបាន៣ពិន្ទុបន្ថែមទៀតនេះ បានធ្វើឱ្យក្រុម AT Madrid កាន់តែមានសង្ឃឹមបន្ថែមទៀតហើយ។ ពួកគេមាន៨០ពិន្ទុ ឆ្លងកាត់៣៦ប្រកួត ស្របពេល Barcelona នៅលេខ២នោះ មាន៧៦ពិន្ទុលេងបាន៣៦ប្រកួតដូចគ្នា។ ក្រុមលេខ៣ Real Madrid មាន៧៥ពិន្ទុ លេងបាន៣៥ប្រកួត៕
ប្រភព៖ DailyMail