ក្រុមតោខៀវ Chelsea បានបរាជ័យក្រោមថ្វីជើងក្រុម Arsenal ក្នុងលទ្ធផល ១-០ សម្រាប់ការប្រកួតពានរង្វាន់ English Premier League ។
សម្រាប់ការប្រកួតទល់ក្រុម Arsenal នេះដែរ ក្រុម Chelsea ហាក់ដូចជាទុកជើងកីឡាករដល់ទៅ៧នាក់ឯណោះ ដោយដាក់ជំនួសវិញកីឡាករបម្រុងឱ្យចូលលេង។ ការធ្វើបែបនេះ ក៏ដោយសារតែក្រុមរបស់លោក Thomas Tuchel ត្រូវប្រកួតផ្ដាច់ព្រ័ត្រពានរង្វាន់ FA Cup នៅថ្ងៃសៅរ៍នេះហើយ ទល់ក្រុម Leicester City ។
ការដាក់កីឡាករបម្រុងនេះហើយ ទើបធ្វើឱ្យលទ្ធផលបរាជ័យក្រោមថ្វីជើងក្រុម Arsenal ក្នុងលទ្ធផល ១-០។ បរាជ័យនេះដែរ មិនទាន់មានអ្វីប្រែប្រួលចំណាត់ថ្នាក់នោះទេ ប៉ុន្តែវាក៏បានធ្វើឱ្យការប្រជែង Top4 កាន់តែស្វិតស្វាញមែនទែនផងដែរ៕
ប្រភព៖ DailyMail