ខ្សែបម្រើ Yaya Toure បានសម្រេចចិត្តទៅលេងនៅក្លឹប Olympiacos វិញហើយ កន្លែងដែលខ្លួនធ្លាប់លេងតាំងពីឆ្នាំ២០០៥-២០០៦ កន្លងទៅ។
កីឡាករវ័យ៣៥ឆ្នាំនេះ ទទួលបានការគាំទ្រខ្លាំង នៅពេលដែលក្លឹប Olympiacos បានប្រកាសជាផ្លូវការនៅកីឡដ្ឋាន Karaskaikis កាលពីថ្ងៃអាទិត្យម្សិលមិញនេះ។
ដោយវត្តមានរបស់ខ្សែបម្រើរូបនេះ ត្បិតមិនបានចូលលេងមែន ប៉ុន្តែក្រុម Olympiacos បានយកឈ្នះក្រុម Giannena ដោយលទ្ធផល ៥- ០ ឯណោះ។
ការផ្លាស់ទៅលេងនៅលីគប្រទេសក្រិកវិញនេះដែរ Toure មិនមានតម្លៃខ្លួនឡើយ ព្រោះរូបគេនៅក្លឹប Manchester City រហូតដល់អស់កុងត្រាឯណោះ។
ស្របពេលដែលOlympiacos នៅរដូវកាលនេះ នឹងលេងនៅពានរង្វាន់ UEFA Europa League ផងដែរ៕ប្រភព៖ DailyMail