Sergio Busquets ខ្សែបម្រើរបស់ក្រុម FC Barcelona បានអះអាងថាឱកាសឈ្នះពានរង្វាន់ La Liga នារដូវកាលនេះកាន់តែសល់តិចមែនទែនហើយ ក្រោយពីស្មើក្រុម Levante ៣-៣ នៅយប់មិញ។
ក្រុម Barcelona នៅតង់ទី១នាំមុខ២គ្រាប់ទៅហើយ ប៉ុន្ដែបែរជាចូលដល់តង់ទី២ ស្រាប់តែ Levante រកគ្រាប់បាល់បានរហូតតាមស្មើវិញបានដល់ទៅ ៣-៣ សម្រាប់ការប្រកួតសប្ដាហ៍ទី៣៦នេះ។ លទ្ធផលស្មើគ្នានេះដែរ បានធ្វើឱ្យឱកាសឡើងកំពូលតារាងរបស់ក្រុម Barcelona ត្រូវខកខានទៅហើយ ខណៈដែលការប្រជែងពានរង្វាន់ទៀតសោត ក៏ពិបាកផងដែរ ព្រោះការប្រកួតកាន់តែសល់តិចទៅ។
ចំពោះរឿងនេះដែរ Busquets ដែលជាខ្សែបម្រើរបស់ក្រុម Barcelona បាននិយាយថា៖ “យើងនៅសល់ឱកាសមិនច្រើនទេ។ វាអាស្រ័យទៅលើក្រុមដទៃទៀតបានលទ្ធផលយ៉ាងណាដែរ ប៉ុន្តែការប្រកួតនៅសល់តិចខ្លាំងណាស់។ យើងចាប់ផ្ដើមបានល្អ ប៉ុន្តែចុងបញ្ចប់រឿងកើតឡើងដដែលៗក៏កើតឡើងទៀត យើងបង្កើតកំហុសឱ្យគេតាមស្មើបាន”៕
ប្រភព៖ Marca