ទី​បំផុត​រក​ឃើញ​ហើយ កីឡាករ​អាមេរិក​ដំបូង​ដែល​ឈ្នះ​ពាន Premier League

ត្រឹម​ជុំ​ទី ៣៦ នៅ​ក្របខ័ណ្ឌ Premier League ទី​បំផុត​យើង​រក​ឃើញ​ក្រុម​ឈ្នះ​ជើង​ឯក​លីគ​កំពូល​មួយ​នេះ​ហើយ ដោយ​បាន​ទៅ​លើ​ក្រុម Man City បន្ទាប់​ពី​ក្រុម​លេខ ២ Man Utd បាន​ទទួល​រង​បរាជ័យ​ ២-១ ក្រោម​ថ្វី​ជើង​របស់ Leicester កាល​ពី​យប់​មិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បែប​នេះ​សម្រាប់​ក្រុម​លោក Pep គឺ​អស់​ក្តី​បារម្ភ​ហើយ ដោយ​ប្រកួត​សេសសល់​គឺ​ប្រើ​អារម្មណ៍​ផ្តោត​ជា​ចម្បង​តែ​លើ​ពាន​រង្វាន់ UCL មួយ​គត់ ព្រោះ​ត្រូវ​ប៉ះ​ក្រុម​ខ្លាំង​ Chelsea នៅ​ថ្ងៃ​ទី ២៩ ឧសភា​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹម​គ្នា​នេះ​ដែរ យើង​ក៏​រក​ឃើញ​កីឡាករ​អាមេរិក​ដំបូង​ដែល​អាច​ឈ្នះ​ពាន​រង្វាន់​លីគ​កំពូល​អង់គ្លេស នោះ​គឺ​បាន​ទៅ​លើ​កីឡាករ Zack Steffen របស់​ក្លឹប Man City ដែល​គេ​ជា​អ្នកចាំទី​ដៃ​ទី​ពីរ​របស់​ក្លឹប។ បុរស​​វ័យ ២៦ ឆ្នាំ​ក៏​ធ្លាប់​បង្ហាញ​ខ្លួន​នៅ​ប្រកួត​ទល់ Chelsea នា​ជុំ​ទី ១៧ ​ផង​ដែរ ខណៈ​ពេល​នោះ​ដោយសារ Edrson កំពុង​សម្រាក​ព្យាបាល​ជំងឺ COVID-19។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បញ្ជាក់​ថា​កីឡាករ​អាមេរិក​ខាង​លើ គឺ​ផ្ទេរ​មក City ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ត្រឹម​បញ្ចប់​រដូវ​កាល​នេះ​ប៉ុណ្ណោះ អ៊ីចឹង​អាច​រាប់​ថា​សំណាង​មួយ​ហើយ ដែល​អាច​មក​បង្កើត​កំណត់ត្រា​ប្រវត្តិសាស្រ្ត​មួយ​នៅ​លីគ​អង់គ្លេស​តំណាង​ឲ្យ​កីឡាករ​នៅ​សហរដ្ឋអាមេរិក​ទាំង​មូល៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT