Neymar៖ “ខ្ញុំ​ចង់​លេង​ជាមួយ Cristiano Ronaldo”

Neymar បន្ទាប់​ពី​ទើប​តែ​ត​កុងត្រា​ថ្មី​ជាមួយ​ក្លឹប Paris Saint-Germain ហើយ គេ​ស្រាប់​តែ​លើក​ឡើង​សារ​ជា​ថ្មី​នាំ​ឲ្យ​អ្នក​គាំទ្រ​កាន់​តែ​ភ្ញាក់ផ្អើល​ខ្លាំង ដែល​គេ​បាន​និយាយ​ថា​ចង់​រួម​អាជីព​ជាមួយ​តារា​ឆ្នើម Cristiano Ronaldo ​នៅ​ថ្ងៃ​ខាង​មុខ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រប​ពេល​ដែល CR7 កំពុង​កៀក​នឹង​ផុត​កុងត្រា​នៅ​ឆ្នាំ​ក្រោយ ២០២២ ហើយ​បច្ចុប្បន្ន​កំពុង​មាន​មន្ទិល​សង្ស័យ​អាច​នឹង​ចាកចេញ​ផង។ Neymar បាន​និយាយ​ប្រាប់ GQ France ដូច្នោះ​ថា៖ “ខ្ញុំ​ចង់​លេង​ជាមួយ Cristiano Ronaldo ដោយ​ខ្ញុំ​ធ្លាប់​បាន​លេង​ជាមួយ​កីឡាករ​កំពូល​ដូច​ជា Messi និង Mbappe រួច​ហើយ នៅ​ឡើយ​តែ Cristiano Ronaldo ម្នាក់​ប៉ុណ្ណោះ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក់ព័ន្ធ​នឹង​គោលដៅ​ចម្បង​មួយ​ទៀត កីឡាករ​ប្រេស៊ីល​និយាយ៖ “ខ្ញុំ​ក៏​ចង់​ឈ្នះ​ពាន​រង្វាន់ World Cup ដោយ​វា​តែងតែ​ស្ថិត​ក្នុង​ក្តីស្រមៃ​ដ៏​ធំ​របស់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ចង់​ឈ្នះ​គ្រប់​យ៉ាង​ជាមួយ PSG ដែរ ព្រោះ​ខ្ញុំ​ជិត​ដល់​អាយុ ៣០ ឆ្នាំ​ហើយ”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT