ក្រុម FC Barcelona បានបាត់ឱកាសឡើងឈរកំពូលតារាង La Liga ទៅហើយ បន្ទាប់ពីលេងបានត្រឹមស្មើជាមួយក្រុម Levante ក្នុងលទ្ធផល ៣-៣។
សម្រាប់ការប្រកួតសប្ដាហ៍ទី៣៦ ក្រុម Barcelona មិនអាចស្វែងរក៣ពិន្ទុបានឡើយ បើទោះជាបាននាំមុខមុនដល់ទៅ២គ្រាប់ទៅហើយក្ដីនៅតង់ទី១។ តែឈានដល់តង់ទី២វិញ ក៏ស្រាប់តែរបូតគ្រាប់បាល់វិញ ធ្វើឱ្យលទ្ធផលបញ្ចប់ទៅត្រឹមស្មើគ្នា ៣-៣ ប៉ុណ្ណោះ។ ជាមួយការចែកគ្នាម្នាក់១ពិន្ទុនេះ បានធ្វើឱ្យក្រុមអ្នកមានបុណ្យខកខានឱកាសឡើងទៅឈរនៅកំពូលតារាងទៅហើយ។
ពួកគេនៅឈរចំណាត់ថ្នាក់លេខ២ក្នុងតារាង មាន៧៦ពិន្ទុ ឆ្លងកាត់៣៦ប្រកួត។ ស្របពេលក្រុម AT Madrid វិញ មាន៧៧ពិន្ទុឆ្លងកាត់៣៥ប្រកួត។ ក្រុមប្រជែង១ទៀត Real Madrid មាន៧៥ពិន្ទុ ឆ្លងកាត់៣៥ប្រកួត៕
ប្រភព៖ DailyMail