លីគកំពូលកម្ពុជាវិលត្រឡប់មកវិញនាថ្ងៃទី១៥-១៦ខែឧសភា ឆ្នាំ២០២១

ការប្រកួតក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០២១នឹងវិលត្រឡប់មកកាន់ទីលានដ៏ជក់ចិត្តឡើងវិញ នាថ្ងៃទី១៥-១៦ ខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីសម្រាកអស់រយៈពេលជាច្រើនសប្តាហ៍ដោយសារវិបត្តិជំងឺកូវីដ-១៩ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមការប្រកាសរបស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានបង្ហាញនាចុងសប្តាហ៍នេះមាន៤ប្រកួត ដែលជាការប្រកួតបំពេញសម្រាប់សប្តាហ៍ ទី២ ចំនួន៤ប្រកួត ដោយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ មាន២ប្រកួត ដែលជាការប៉ះគ្នារវាងក្រុមវិសាខាជាមួយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នគរបាលជាតិ និងណាហ្គាវើលដ៍ ប៉ះជាមួយកងយោធពលខេមរភូមិន្ទ ខណៈថ្ងៃអាទិត្យ ទី១៦ ខែឧសភា ឆ្នាំ២០២១ មាន២ប្រកួត ដែលអាស៊ីអឺរ៉ុបយូណាយធីត ជួបតតាំងជាមួយក្រុមការពារម្ចាស់ដំណែងជើងឯករដូវកាលចាស់ ២០២០ បឹងកេត ខណៈក្រុមចំណូលថ្មីឡើងពីក្របខ័ណ្ឌលីគទី២ ខេត្តព្រៃវែង នឹងត្រូវប្រជែងពិន្ទុជាមួយក្រុម សូលទីឡូអង្គរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រីឯ ការប្រកួតសម្រាប់សប្តាហ៍ទី៣ (៥ប្រកួត) និងទី៤ (២ប្រកួត) គឺនៅថ្ងៃទី២៣ និងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ក៏ជាការប្រកួតបំពេញសប្តាហ៍ចាស់ៗ ដែលបានលើកពេលការប្រកួត ដោយសារបញ្ហាវិបត្តិជំងឺកូវីដ-១៩ដូចគ្នាផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជារួមការប្រកួតលីគកំពូលកម្ពុជា រដូវកាល ២០២១នេះ បានដំណើរបានចំនួន៥សប្តាហ៍ហើយ ដោយការប្រកួតសន្សំពិន្ទុសប្តាហ៍ទី៥មាន៦ប្រកួតពេញ ដោយ៣ក្រុមកំពុងឈរលើកំពូលតារាងបណ្តោះអាសន្ន រួមមាន អង្គរថាយហ្គឺរ ព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន។ CNCC បានកែសម្រួលកម្មវិធីប្រកួតឡើងវិញផងដែរ កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT