អបអរ​ថ្ងៃ​កំណើត Andres Iniesta ទទួល​បាន​កាដូ​កុងត្រា​ថ្មី​រយៈ​ពេល ២ ឆ្នាំ​ជាមួយ​ក្លឹប​ជប៉ុន

នៅ​ថ្ងៃ​ទី ១១ ឧសភា ឆ្នាំ ២០២១ នេះ គឺ​ជា​ថ្ងៃ​កំណើត​ឈាន​ចូល​វ័យ ៣៧ ឆ្នាំ​របស់ Andres Iniesta ដែល​ត្រូវ​បាន​គេ​ស្គាល់​ជា​ខ្សែ​បម្រើ​ដ៏​លេចធ្លោ​មួយ​រូប​នៅ​តំបន់​អឺរ៉ុប​កាល​ពី​អតីតកាល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សព្វថ្ងៃ​លោក​កំពុង​បម្រើ​អាជីព​ឲ្យ​ក្លឹប​ Vissel Kobe នៅ​ឯ​លីគ​កំពូល​ជប៉ុន ​ហើយ​ចំ​ថ្ងៃ​កំណើត​នេះ​ដែរ កីឡាករ​អេស្ប៉ាញ​ក៏​ទទួល​បាន​កុងត្រា​ថ្មី ដែល​ជា​កិច្ច​ព្រមព្រៀង​បន្ត​ការ​ឈរ​ជើង​រយៈ​ពេល ២ ឆ្នាំ​ទៀត ពោល​គឺ​មាន​សុពលភាព​ដល់​ឆ្នាំ ២០២៣ ពេល​លោក​មាន​អាយុ ៣៩ ឆ្នាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រំឭក​ដែរ​ថា Iniesta បាន​ផ្ទេរ​ចេញ​ពី Barcelona នាម​ជា​ Legend មួយ​រូប​មក​ចូលរួម​នៅ Vissel Kobe តាំង​ពី​ឆ្នាំ ២០១៨។ ចន្លោះ​ពេល​ជិត ៣ ឆ្នាំ​មក​នេះ គេ​រក​បាន ១៦ គ្រាប់​និង Assist ១៨ លើក​នៅ​ការ​បង្ហាញ​ខ្លួន​សរុប ៧៧ ប្រកួត៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT