ក្លឹប​ឈ្នះ​ជើងឯក​មិន​ទាន់​ផ្លូវការ​ទេ តែ​ក្លឹប​ត្រូវ​កាត់​ឈ្មោះ​ទាំង ៣ នៅ PL គឺ​យើង​រក​ឃើញ​ហើយ

ក្លឹប​ឈ្នះ​ជើង​ឯក​នៅ Premier League មិន​ទាន់​អាច​ប្រកាស​ជា​ផ្លូវការ​នៅ​ឡើយ ​បន្ទាប់​ពី Man City ទទួល​រង​បរាជ័យ ហើយ Man Utd ជា​ក្រុម​តាម​ប្រជែង​ពី​ក្រោយ​ចេះ​តែ​បន្ត​ឈ្នះ។

យ៉ាង​ណា​បើ​យើង​ទៅ​មើល​នៅ​បាត​តារាង​នៃ​លីគ​កំពូល​អង់គ្លេស PL ឯ​ណោះ​វិញ គឺ​យើង​ច្បាស់​ការ​ហើយ​អំពី​ឈ្មោះ​ក្លឹប​ទាំង ៣ ដែល​ត្រូវ​កាត់​ឈ្មោះ​ចេញ​នៅ​រដូវ​កាល​ក្រោយ ហើយ​ធ្លាក់​ទៅ​លេង​នៅ​លីគ​លំដាប់​ទី​ពីរ​វិញ។

ក្នុង​នោះ​រួម​មាន Fulham ដែល​នៅ​ជុំ​ទី ៣៥ ពួក​គេ​មាន​ត្រឹម ២៧ ពិន្ទុ រី​ឯ West Brom មាន ២៦ ពិន្ទុ និង Sheffield មាន​តែ ១៧ ពិន្ទុ។

សម្រាប់ Fulham គឺ​ត្រូវ​ធ្លាក់​ត្រឹម​យប់​មិញ ​ក្រោយ​ពេល​ដែល​ពួក​គេ​បន្ត​ចាញ់​ក្រុម Burnley ២-០ ហើយ​កម្រិត​ពិន្ទុ​ដែល​ដាច់​ដល់​ទៅ ១០ ពិន្ទុ​ធៀប​នឹង​ Southampton នោះ គឺ​អស់​ឱកាស​សម្រាប់​ Fulham ក្នុង​ការ​ប្រជែង​ទៀត​ហើយ ព្រោះ​ការ​ប្រកួត​សល់​តែ ៣ ជុំ​ទៀត​ប៉ុណ្ណោះ៕

ប្រភព៖ Metro

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT