Cavani ថា​ចង់​ភ្លក់​ទិដ្ឋភាព​រំភើប​មួយ​នេះ ទើប​ព្រម​បន្ត​កុងត្រា​ថ្មី​នៅ​ក្លឹប Man Utd

Edinson Cavani បាន​សម្រេច​ការ​បន្ត​កុងត្រា​ថ្មី​រយៈ​ពេល ១ ឆ្នាំ​នៅ​ក្លឹប Manchester United ដែល​សុពលភាព​នេះ​មាន​ន័យ​ថា​គេ​នឹង​បន្ត​ឈរ​ជើង​ពេញ​មួយ​រដូវ​កាល​ក្រោយ​ទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡាករ​អ៊ុយរុយហ្គាយ​ដ្បិត​តែ​ទើប​ផ្ទេរ​មក​ចូលរួម តែ​គេ​ធ្វើ​បាន​យ៉ាង​ល្អ​នៅ​តំបន់​ប្រយុទ្ធ ជួយ​ក្លឹប​រក​បាន​គ្រាប់​បាល់​ជា​ច្រើន ហើយ​ក៏​ជា​ចំណែក​សំខាន់​ដែល​បាន​ត្រួសត្រាយ​ទាញ​ United ឲ្យ​ឡើង​មក​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ Europa League រដូវ​កាល ២០២០/២១ នេះ​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​ក្រោយ​ការ​បន្ត​កុងត្រា​ថ្មី​កាល​ពី​យប់​មិញ ខ្សែ​ប្រយុទ្ធ​វ័យ​ ៣៤ ឆ្នាំ បាន​និយាយ​ត្រួសៗ​អំពី​អ្វី​ដែល​ជំរុញ​ទឹក​ចិត្ត​ខ្លួន​ឲ្យ​ព្រម​បន្ត​ឈរ​ជើង​នៅ Old Trafford និង​រឿង​មួយ​ដែល​ខ្លួន​មិន​ទាន់​អាច​ធ្វើ​បាន​នៅ​ក្លឹប។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អតីត​ខ្សែ​ប្រយុទ្ធ PSG ​និយាយ​ថា៖ “ខ្ញុំ​មាន​អារម្មណ៍​ថា​ដក់​ជាប់​ជាមួយ​នឹង​មិត្ត​រួម​ក្រុម​និង​បណ្តា​បុគ្គលិក​ក្លឹប​ដែល​តែងតែ​នៅ​ពី​ក្រោយ​ខ្ញុំ តែងតែ​ជំរុញ​ទឹក​ចិត្ត​ខ្ញុំ ហើយ​នាំ​ឲ្យ​យើង​អាច​សម្រេច​រឿងរ៉ាវ​ដ៏​អស្ចារ្យ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បន្ថែម​ថា៖ “ខ្ញុំ​ទទួល​អារម្មណ៍​ដែល​អ្នក​គាំទ្រ​ចង់​ឲ្យ​ខ្ញុំ​បន្ត​នៅ​ទី​នេះ ហើយ​ខ្ញុំ​នឹង​ផ្តល់​គ្រប់​យ៉ាង ដើម្បី​ឲ្យ​ពួក​គេ​ទទួល​បាន​ភាព​រីករាយ​តាម​រយៈ​ការ​លេង​របស់​ខ្ញុំ​លើ​ទីលាន ដោយឡែក​ខ្ញុំ​មិន​ទាន់​បាន​ស្ថិត​ក្នុង​ទិដ្ឋភាព​អ៊ូអរ​ដែល​មាន​មនុស្ស​ចូល​ទស្សនា​នៅ​កីឡដ្ឋាន Old Trafford នៅ​ឡើយ ហើយ​វា​ជា​អ្វី​ដែល​ខ្ញុំ​រង់ចាំ​ចង់​ស្ថិត​ក្នុង​ពេលវេលា​នោះ​បំផុត”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Metro

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT