PSG ​ចាប់​ផ្ដើម​ចាប់​អារម្មណ៍​លើ Salah ​កាន់​តែ​ខ្លាំង​ហើយ​

ក្រុម PSG ​ចាប់​ផ្ដើម​ចាប់​អារម្មណ៍​ទៅ​លើ​ខ្សែ​ប្រយុទ្ធ Mohamed Salah ​កាន់​តែ​ខ្លាំង​ហើយ ​បន្ទាប់​ពី​ខ្សែ​ប្រយុទ្ធ​ Kylian Mbappe ​មិន​ទាន់​បន្ដ​កុងត្រា​ថ្មី​ទាល់​តែ​សោះ។

​Mbappe ​ដែល​នៅ​សល់​កុងត្រា​ត្រឹម​តែ​១​ឆ្នាំ​ទៀត​នោះ ​នៅ​មិន​ទាន់​បាន​បន្ដ​កុងត្រា​ថ្មី​អ្វី​នោះ​ទេ ខណៈ​ដែល​ការ​ចរចា​ដែល​ល្បី​ថា​ចាប់​ផ្ដើម​តាំងពី​យូរ​មក​ហើយ​នោះ នៅ​មិន​ទាន់​សម្រេច​បាន​ឡើយ។ ​ការ​មិន​ទាន់​ត្រូវ​គ្នា​នេះ​ហើយ ទើប​តម្រូវ​ឱ្យ​ក្រុម PSG ​រក​ផ្លូវ​ក្រោយ​ឱ្យ​ហើយ។ ​ពួកគេ​មើល​ឃើញ​ថា Salah ​ដែល​កំពុង​មិន​សប្បាយ​ចិត្ត​នៅ Liverpool ​ដែរ​នោះ ​ជា​កីឡាករ​សក្ដិសម​បំផុត​សម្រាប់​ពួកគេ។

សូម​បញ្ជាក់​ថា​កីឡាករ​វ័យ​ក្មេង​សញ្ជាតិ​បារាំង​ខាង​លើ​ជា​តួ​អង្គ​សំខាន់​សម្រាប់​ក្រុម PSG ​។ ​នា​រដូវ​កាល​នេះ​រូបគេ​ជា Top Scorer ​រក​បាន​២៥​គ្រាប់​ទៅ​ហើយ។ ​តែ​សម្រាប់​ក្រុម​វិញ ​ពេល​នេះ​នៅ​លេខ​២ ប្រឈម​អាច​អត់​ពាន​រង្វាន់ ព្រោះ​កំពុង​ចាញ់​ពិន្ទុ​ក្រុម Lille ​៣​ពិន្ទុ​ទៀត ហើយ​ការ​ប្រកួត​វិញ​នៅ​សល់​ត្រឹម​២​ប្រកួត​បញ្ចប់​រដូវ​កាល​ហើយ៕

ប្រភព៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT