កីឡាករ​កំពូល ៨ រូប ​ត្រៀម​ផ្តាច់​និស្ស័យ​ត្រឹម​ចុង​ខែ​មិថុនា ហើយ​នេះ​អាច​ជា​ក្លឹប​ថ្មី​របស់​ពួក​គេ

​បន្ទាប់​ពី Edinson Cavani សម្រេច​បន្ត​កុងត្រា​ថ្មី​ជាមួយ​ក្លឹប Man Utd ​បន្ថែម​រយៈ​ពេល ១ ឆ្នាំ​ទៀត នោះ​ក៏​នាំ​ឲ្យ​ឈ្មោះ​របស់​គេ​ផុត​ចេញ​ពី​បញ្ជី​កីឡាករ​ត្រៀម​ទំនេរ​ជើង​នៅ​រដូវ​ក្តៅ​ខាង​មុខ។ យ៉ាង​ណា​ក៏​នៅ​សេសសល់​កីឡាករ​កំពូលៗ​ជា​ច្រើន​ទៀត ដែល​ខ្លះ​ប្រកាស​រួច​ជា​ស្រេច​ហើយ​ថា​នឹង​ចាកចេញ និង​ខ្លះ​ទៀត​នៅ​ស្ទាក់ស្ទើរ​មិន​ដឹង​ថា នឹង​បន្ត​ឬ​ជ្រើស​យក​ផ្លូវ​ចាកចេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​អត្ថបទ​នេះ CTS Sports នឹង​ធ្វើ​ការ​លើក​មក​បង្ហាញ​នូវ​ឈ្មោះ​កីឡាករ​ឆ្នើម ៨ រូប ដែល​ត្រូវ​ផុត​កុងត្រា​នៅ​ចុង​ខែ​មិថុនា​ខាង​មុខ ហើយ​បង្ហើប​ពី​ឈ្មោះ​ក្លឹប​ថ្មី ដែល​ពួក​គេ​អាច​នឹង​ផ្ទេរ​ទៅ​ចូលរួម៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៨) Jerome Boateng

ក្រោយ​ចាយ​ពេល ១០ ឆ្នាំ​ ទី​បំផុត​ពេលវេលា​ខ្សែ​ការពារ​កណ្តាល Boateng ជាមួយ​នឹង​ក្លឹប​អាល្លឺម៉ង់ ក៏​ឈាន​មក​ដល់​ទី​បញ្ចប់។ ភាគរយ​ទាប​ណាស់​ដែល​បុរស​វ័យ ៣២ ឆ្នាំ អាច​ទទួល​បាន​កុងត្រា​ថ្មី​ពី​ក្លឹប Bayern Munich។ យ៉ាង​ណា​គេ​ក៏​ប្រហែល​ជា​ជ្រើស​យក​ដំណើរ​ផ្សងព្រេង​ថ្មី នៅ​ឯ​ទឹកដី​អង់គ្លេស ដោយ​រួម​មាន​ក្លឹប Tottenham, Chelsea ឬ​អាច​ជា Arsenal។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៧) Lucas Vazquez

បុរស​វ័យ ២៩ ឆ្នាំ​លេចលឺ​ថា​ចង់​បាន​ប្រាក់​ពលកម្ម​ខ្ពស់​ជាង​មុន លើ​កុងត្រា​ថ្មី​ដែល Real ផ្តល់​ឲ្យ តែ​ការ​ដំឡើង​ប្រាក់​ពលកម្ម​នៅ​ពេល​នេះ គឺ​វា​ពិត​ជា​មិន​អាច​កើត​ឡើង​បាន​ឡើយ។ បែប​នេះ​ខ្សែ​បម្រើ​សញ្ជាតិ​អេស្ប៉ាញ ក៏​សម្លឹង​មើល​ការ​ចាកចេញ ហើយ​ទ្រនំ​ចំនួន ៥ ដែល​ស្ថិត​ក្នុង​ចចាមអារ៉ាម​ចង់​បាន​គេ រួម​មាន Leeds United, Everton, Tottenham, AC Milan និង Bayern Munich។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៦) Gianluigi Donnarumma

ជា​អ្នកចាំទី​វ័យ​ក្មេង ដែល​ពោរពេញ​ដោយ​គុណភាព​និង​បទពិសោធន៍​ក្រាស់ក្រែល​ជាមួយ​ក្លឹប AC Milan។ យុវជន​វ័យ ២២ ឆ្នាំ តាម​ថា​ត្រូវ​មាន​តម្លៃ​ផ្ទេរ​ចេញ​រាប់​សិប​លាន​ឯ​ណោះ តែ​ដោយសារ​សុពលភាព​កុងត្រា​របស់​គេ​ឈាន​មក​ដល់​ទី​បញ្ចប់ ហើយ​គេ​បដិសេធ​មិន​បន្ត​កុងត្រា​ថ្មី​រយៈ​ពេល ២ ឆ្នាំ​ជាមួយ AC Milan ផង​នោះ ក៏​នាំ​ឲ្យ​គេ​នឹង​មាន​ឈ្មោះ​ជា​កីឡាករ​ឥត​តម្លៃ​ខ្លួន​នៅ​ពេល​ខាង​មុខ។ ក្លឹប​ថ្មី ៤ ដែល​អាច​ចរចា​យក Donnaruma រួម​មាន Juventus, Manchester United, Real Madrid និង Chelsea។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៥) Georginio Wijnaldum

ខ្សែ​បម្រើ​របស់ Liverpool បាន​ស្ថិត​ក្នុង​ចចាមអារ៉ាម​នៅ​ការ​ផ្ទេរ​ទៅ Barcelona ច្រើន​ខែ​មក​ហើយ ក៏​ដោយសារ​តែ​មាន​លោក Ronald Koeman ជា​អ្នកចាត់ការ​រួម​សញ្ជាតិ​កំពុង​ឈរ​ជើង។​នៅ​ទី​នោះ។ យ៉ាង​ណា​ក្លឹប​ម្ចាស់ដី Anfield ក៏​លឺ​ថា​បាន​ផ្តល់​កុងត្រា​ថ្មី​ឲ្យ​កីឡាករ​ហូឡង់​ដែរ តែ​សាមី​ខ្លួន​គេ​បដិសេធ​ចង់​ដើរ​ចេញ​ដោយ​ឥត​តម្លៃ​ខ្លួន​នៅ​ពេល​ខាង​មុខ ហើយ​ជឿជាក់​ថា អ្នក​មាន​បុណ្យ​ប្រាកដ​ជា​សម្រេច​ការ​ចរចា​នាំ​យក​គេ​ មក​ទឹកដី Camp Nou ជាក់​ជា​មិន​ខាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤) Memphis Depay

កីឡាករ​ហូឡង់​រូប​នេះ ក៏​នឹង​ផុត​កុងត្រា​ជាមួយ​ក្លឹប Lyon នៅ​ចុង​ខែ​មិថុនា​ខាង​មុខ​ដូច​គ្នា ហើយ​គេ​កំពុង​ស្ថិត​ក្នុង​គោលដៅ​ចង់​បាន​របស់​ក្លឹប​ធំ ២ រួម​មាន Liverpool និង Barcelona។ យ៉ាង​ណា​មាន​ភាគរយ​ច្រើន គឺ Barcelona នឹង​អាច​យក​បាន​ខ្សែ​ប្រយុទ្ធ​វ័យ ២៧ ឆ្នាំ ព្រោះ​ក្លឹប​មិន​ចាំ​បាច់​ចំណាយ​លុយ​លើ​តម្លៃ​ផ្ទេរ ដោយ​ត្រឹម​ចរចា​លើ​ថ្លៃ​ពលកម្ម​ប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣) Sergio Ramos

ជា Legend កាន់​ឆ្នាំ​មួយ​រូប​នៅ​ក្លឹប Real Madrid តែ​ដោយសារ​បញ្ហា​ហិរញ្ញវត្ថុ​ដែល​ក្លឹប​មិន​អាច​ចំណាយ​តាម​តម្រូវ​ការ​ដែល Ramos ចង់​បាន ក៏​នាំ​ឲ្យ​ចចាមអារ៉ាម​នៃ​ការ​ចាកចេញ​កាន់​តែ​ផ្ទុះ​ខ្លាំង​ឡើង។ មាន​តែ​ក្លឹប ២ ប៉ុណ្ណោះ ដែល​អាច​មាន​លទ្ធភាព​ឆ្លើយតប​ទៅ​នឹង​តម្រូវ​ការ​នៃ​ថ្លៃ​ពលកម្ម​ដែល​កីឡាករ​អេស្ប៉ាញ​ចង់​បាន ដោយ​រួម​មាន Paris Saint-Germain និង Manchester United។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២) Sergio Aguero

Man City បាន​ប្រកាស​ជា​ផ្លូវការ​ហើយ​ថា Aguero នឹង​ចាកចេញ​នៅ​បញ្ចប់​រដូវ​កាល។ កីឡាករ​អាហ្សង់ទីន​ជាប់​ឈ្មោះ ជា​ម៉ាស៊ីន​បញ្ចប់​ទី​រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត​ប្រចាំ​ក្លឹប Man City បែប​នេះ​វត្តមាន​របស់​គេ នឹង​មិន​ទំនេរ​ជើង​លើ​ទីផ្សារ​ដោះដូរ​បាន​យូរ​នោះ​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្លឹប​ធំៗ​ជា​ច្រើន​សម្លឹង​ឃើញ​ការ​ចុះ​ហត្ថលេខា​យក​គ្រាប់​ពេជ្រ​របស់​មេឃ​ខៀវ ដោយ​ការ​ផ្ទេរ​ឥត​តម្លៃ​ខ្លួន រួម​មាន​ក្លឹប Chelsea, Barcelona, Real Madrid និង PSG។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១) Lionel Messi

ចម្លើយ​នៃ​អនាគត​របស់ Messi នឹង​ត្រូវ​បាន​លាត​ត្រដាង​យូរ​បំផុត​ត្រឹម​ចុង​ខែ​ឧសភា​នេះ ដោយ​ប្រសិន​ណា​គេ​ចាកចេញ​នោះ វា​នឹង​ក្លាយ​ជា​ការ​បាត់បង់​ដ៏​ធំធេង​មួយ​សម្រាប់​ក្លឹប Barcelona តែ​ប្រសិន​គេ​បន្ត​នៅ ក៏​ស្មើ​នឹង​គេ​សម្រេច​ចិត្ត​ឈរ​ជើង​ឲ្យ​ក្លឹប​អេស្ប៉ាញ​ពេញ​មួយ​អាជីព។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គុណភាព​របស់ Messi នៅ​តែ​មាន តែ​អ្វី​ដែល​ជា​បញ្ហា​គឺ​ការ​ចំណាយ​លើ​ថ្លៃ​ពលកម្ម​ដែល​មួយ​ឆ្នាំ​ត្រូវ​ផ្តល់​ឲ្យ M10 ប្រមាណ ១០៧ លាន​ផោន។ មាន​ក្លឹប​មិន​ច្រើន​នោះ​ទេ ដែល​អាច​មាន​លទ្ធភាព​ផ្តល់​ឲ្យ​កីឡាករ​អាហ្សង់ទីន​នូវ​ប្រាក់​ដ៏​ច្រើន​សន្ធឹក​បែប​នេះ ពោល​គឺ​មាន​តែ Paris Saint-Germain និង Manchester City តែ​ប៉ុណ្ណោះ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT