Cavani ​បន្ដ​កុងត្រា​១​ឆ្នាំ​ទៀត​ជាមួយ Man Utd ​តម្លៃ​ពលកម្ម​២៥០ ០០០​ផោន​១​សប្ដាហ៍​

​ខ្សែ​ប្រយុទ្ធ Edinson Cavani ​បាន​សម្រេច​បន្ដ​កុងត្រា​១​ឆ្នាំ​ទៀត​ជាមួយ​ក្លឹប​បិសាច​ក្រហម Manchester United ​ហើយ ជាមួយ​តម្លៃ​ពលកម្ម ២៥០ ០០០​ផោន​ក្នុង​១​សប្ដាហ៍។ ​

​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​នោះ ​មាន​ដំណឹង​ថា​អតីត​កីឡាករ PSG ​ចង់​ចាកចេញ​ពី​អង់គ្លេស​ទៅ​លេង​នៅ​ស្រុក​កំណើត​វិញ​ហើយ ​ព្រោះ​រូបគេ​មិន​ចូល​ចិត្ត​ការ​រស់​នៅ​អង់គ្លេស​នោះ​ទេ។ ​តែ​បន្ទាប់​ពី​មាន​ការ​បញ្ចុះបញ្ចូល ​និង​ទម្រង់​លេង​ក្រុម​បាន​ល្អ​ផង​នោះ ក៏​ស្រាប់​តែ​រូបគេ​ប្ដូរ​ចិត្ត​វិញ ​ហើយ​ក៏​សម្រេច​បន្ដ​កុងត្រា​១​ឆ្នាំ​ទៀត​ជាមួយ​ក្រុម​បិសាច​ក្រហម។

​រក​បាន​៨​គ្រាប់​ក្នុង​ការ​លេង​៩​ប្រកួត​ចុង​ក្រោយ​ឱ្យ Man Utd ​កន្លង​មក​នេះ Cavani ​ត្រូវ​បាន​អ្នក​គាំទ្រ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង។ ​រហូត​ដល់​ការ​បន្ដ​កុងត្រា​១​ឆ្នាំ​ទៀត​នេះ ​គឺ​មាន​តម្លៃ​ពលកម្ម ២៥០ ០០០​ផោន​ក្នុង​១​សប្ដាហ៍​ឯ​ណោះ។ ខណៈ​ដែល​កុងត្រា​ចាស់​កន្លង​ទៅ របស់​ខ្សែ​ប្រយុទ្ធ​វ័យ​៣៤​ឆ្នាំ​នេះ ​គឺ ២០០ ០០០​ផោន​ក្នុង​១​សប្ដាហ៍៕

ប្រភព៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT