Ole ​ថា​នឹង​ដាក់​កីឡាករ​បម្រុង​ឱ្យ​លេង​ច្រើន ព្រោះ​ប្រកួត​ញឹក​គ្នា​ពេក​

​ក្រុម​បិសាច​ក្រហម Manchester United ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម Leicester City ​នៅ​រាត្រី​នេះ​ហើយ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​។

​ក្រុម Man Utd ​កំពុង​ឈរ​នៅ​លេខ​២​ក្នុង​តារាង ​ដោយ​សុវត្ថិភាព​ទៅ​ហើយ ខណៈ​ដែល​ការ​ប្រកួត​នៅ​សល់​គឺ​ហាក់​ដូចជា​ការ​ប្រកួត​បង្គ្រប់​កិច្ច​ប៉ុណ្ណោះ។ ក្រុម​របស់​លោក Ole ​ចង់​ផ្ដោត​ខ្លាំង​ទៅ​លើ​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ Europa League ​ឯ​ណោះ​វិញ ដែល​ជា​ឱកាស​ពួកគេ​អាច​លើក​ពាន​រង្វាន់​បាន​។ ដោយ​ឡែក​លីគ ​ដែល​មាន​ការ​ប្រកួត​ញឹក​គ្នា​នោះ ​ត្រូវ​បាន​អ្នក​ចាត់ការ​រូប​នេះ​ថា​នឹង​បណ្ដោយ​ខ្លះ​ហើយ។

​លោក Ole ​បាន​និយាយ​ថា​៖ “ការ​ប្រកួត​របស់​យើង​គឺ​ពិត​ជា​ជាប់​គ្នា​ខ្លាំង​ណាស់។ កីឡាករ​មិន​អាច​លេង​គ្រប់​ប្រកួត​បែប​នេះ​បាន​ទេ​។ ខ្ញុំ​នឹង​ធ្វើ​ការ​ផ្លាស់​ប្ដូរ ​ហើយ​សូម​កុំ​បន្ទោស​ខ្ញុំ​អី​ចំពោះ​លទ្ធផល។ យើង​មិន​អាច​ឱ្យ​ពួកគេ​លេង​រហូត​នោះ​ទេ ព្រោះ​នឹង​មាន​ហានិភ័យ​របួស​ជាក់​ជា​មិន​ខាន”៕

ប្រភព៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT