Fulham ​ក្លាយ​ជា​ក្រុម​ទី​៣​ធ្លាក់​ចេញ​ពី Premier League ​

​ក្រុម Fulham ​បាន​ក្លាយ​ជា​ក្រុម​ទី​៣​ដែល​ត្រូវ​ធ្លាក់​ចេញ​ពី​ក្របខណ្ឌ English Premier League ​ហើយ ​ក្រោយ​ពី​លេង​ចាញ់​ក្រុម​Burnley ​ក្នុង​លទ្ធផល ​២-០ ​នៅ​​យប់មិញ​នេះ​។

​Fulham ​មុន​ការ​ប្រកួត​នៅ​យប់មិញ​នេះ ​ពួកគេ​នៅ​មាន​សង្ឃឹម​ខ្លះ​ដែរ ប៉ុន្តែ​បន្ទាប់​ពី​លេង​ចាញ់ Burnley ​ទៅ ​គ្រប់​យ៉ាង​ក៏​ត្រូវ​បញ្ចប់​តែ​ម្ដង។ ​ការ​ប្រកួត​ដែល​នៅ​សល់​៣​ប្រកួត​ទៅ​មុខ​ទៀត ​នឹង​ត្រូវ​លេង​ដើម្បី​បង្គ្រប់​កិច្ច​ប៉ុណ្ណោះ​។

​ក្រុម Fulham ​ជា​ក្រុម​ទី​៣​ហើយ ​ដែល​ធ្លាក់​ទៅ​លេង​នៅ​ក្របខណ្ឌ Championship ​។ ដោយ​២​ក្រុម​ទៀត​នោះ​គឺ ​West Brom និង Sheffield United៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT