ប្រដាល់សកលលុបចោលការចូលរួមប្រកួតជើងឯកអាស៊ី ត្រៀមគោលដៅប្រជែងមេដាយស៊ីហ្គេម ឆ្នាំ២០២១ នៅវៀតណាមវិញ

សហព័ន្ធកីឡាប្រដាល់កម្ពុជាបានប្រកាសលុបចោលនូវគម្រោង បញ្ជូនកីឡាករទៅចូលរួម ប្រកួតប្រជែងព្រឹត្តិការណ៍ជើងឯកអាស៊ី នាថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ នៅប្រទេសឥណ្ឌា ដោយសារវិបត្តិជំងឺកូវីដ-១៩កំពុងផ្ទុះខ្លាំង ប៉ុន្តែសហព័ន្ធបានត្រៀមបញ្ជូនកីឡាករ២នាក់ និងគ្រូបង្វឹក ថ្មីម្នាក់ជាជនជាតិបរទេស ទៅបោះជំរុំហ្វឹកហាត់នៅប្រទេសបារាំងជំនួសវិញ ដើម្បីបង្កើនសិទ្ធិផល ត្រៀមចូលរួមប្រកួតប្រជែងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម ដែលគ្រោង នឹងរៀបចំពីថ្ងៃទី២១ ខែវិច្ឆិកា រហូតដល់ថ្ងៃទី0២ ខែធ្នូ ឆ្នាំ២០២១។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា លោក ប៊ុយ សុភ័ណ្ឌ បានគូសបញ្ជាក់ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះថា ចំពោះគម្រោងឧបត្ថម្ភរបស់សហព័ន្ធកីឡាប្រដាល់សកល អាស៊ីលើការបញ្ជូនកីឡាករទៅប្រកួតជើងឯកអាស៊ីនៅប្រទេសឥណ្ឌា គឺសហព័ន្ធសម្រេចលុបចោល ហើយដោយសារ កម្ពុជាកំពុងរីករាលដាលជំងឺកូវីដ១៩ខ្លាំង រហូតដល់មានកីឡាករប្រដាល់សកលរបស់ ខ្លួនខ្លះកំពុងរស់នៅតំបន់ក្រហម និងខ្លះនៅតំបន់លឿងទុំ ដែលមានការលំបាកក្នុងការបញ្ជូន ទៅចូល រួមប្រកួត ហើយម្យ៉ាងទៀតរឹតតែលំបាកខ្លាំងនោះ គឺដោយសារម្ចាស់ផ្ទះឥណ្ឌា កំពុងតែផ្ទុះជំងឺកូវីដ-១៩ យ៉ាងធ្ងន់ធ្ងរ ដែលបង្កជាហានិភ័យយ៉ាងខ្ពស់ ប្រសិនសហព័ន្ធបញ្ជូនកីឡាករទៅប្រកួតនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអគ្គលេខាធិការបន្ថែមទៀតថា បច្ចុប្បន្ន សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាកំពុង ធ្វើកិច្ចការ បញ្ជូនកីឡាករ២នាក់ និងគ្រូបង្គោលថ្មីម្នាក់ គឺលោក Felix Merlin ជាមួយនឹងក្លិបប្រដាល់សកលមួយនៅ ប្រទេសបារំាង។ ម្យ៉ាងទៀត សហព័ន្ធក៏កំពុងរៀបចំស្នើសុំការឧបត្ថម្ភគាំទ្រថវិកាពី គណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដោយការហ្វឹកហាត់នៅប្រទេស បារាំងនេះមានរយៈពេល៣ខែ ដើម្បីត្រៀមប្រកួតប្រជែងមេដាយ ពីកីឡា ស៊ីហ្គេម នៅវៀតណាម ចុងឆ្នាំ២០២១។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅវៀតណាម គ្រោងនឹងចាប់ផ្តើម ប្រកួតពីថ្ងៃទី២១ ខែវិច្ឆិកា រហូតដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ ដោយម្ចាស់ផ្ទះវៀតណាមបានកំណត់ បង្ហាញនូវប្រភេទកីឡាចំនួន៤០ ខណៈកម្ពុជាត្រៀមនឹងបញ្ជូនអត្តពលិកចំនួន៣២ប្រភេទកីឡា ទៅចូលរួម ព្រឹត្តិការណ៍ប្រចាំតំបន់ រៀងរាល់២ឆ្នាំម្ដងនេះ។ សូមរំឭកថា ប្រភេទកីឡាប្រដាល់ សកលកម្ពុជា ធ្លាប់ប្រជែងបានមេដាយសំរិទ្ធិចំនួន៥គ្រឿងពីការប្រកួតកីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន កាលពីចុងឆ្នាំ២០១៩ កន្លងទៅ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT