Owen សរសើរ​កីឡាករ United មួយ​រូប ថា​មាន​ចង្វាក់​លេង​ល្អ​មិន​ធ្លាប់​ឃើញ​ពី​មុន​មក​ទេ

Aston Villa បាន​រង​​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់​ក្លឹប Manchester United ដោយ​លទ្ធផល ៣-១ ហើយ​ក្នុង​នោះ​ក៏​មាន​ចំណែក​គ្រាប់​បាល់​របស់ Edinson Cavani មួយ​គ្រាប់​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក់ព័ន្ធ​នឹង​ការ​មក​ចូលរួម​លេង​នាម​ជា​កីឡាករ​បម្រុង​នៅ​ប្រកួត​យប់មិញ Cavani បាន​ទទួល​សារ​សរសើរ​ពី​សំណាក់​អ្នក​គាំទ្រ អ្នកចាត់ការ និង​កីឡាករ​ជើង​ចាស់​ជា​ច្រើន។ កីឡាករ​អ៊ុយរុយហ្គាយ​ត្រូវ​បាន​គេ​និយាយ​ដូច​គ្នា​ថា មាន​ចង្វាក់​នៃ​ការ​បម្លាស់ទី​លើ​ទីលាន​ល្អ បើ​ទោះ​បី​ជា​ល្បឿន​របស់​គេ​មិន​លឿន​ណាស់​ណា​ក៏​ដោយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មក​មើល Michael Owen អតីត​ខ្សែ​ប្រយុទ្ធ​នៅ​បិសាច​បាន​និយាយ​ថា៖ “អ្នក​មើល​ទី​កីឡាករ​ហើយ​គីត​ទៅ ដោយ​ពួក​គេ​ត្រូវ​តែ​មាន​កីឡាករ​ដែល​អាច​មក​ក្នុង​ការ​ប្រកួត​ហើយ​ជះ​ឥទ្ធិពល​ដល់​ប្រកួត​ទាំង​មូល មើល​ទៅ Cavani គេ​ចេញ​ពី​កៅអី​បម្រុង​មក គេ​មាន​ចង្វាក់​លេង​គឺ​ល្អ​បំផុត ដែល​ល្អ​ដាច់​គេ​ក្នុង​លោក​ក្នុង​ភ្នែក​របស់​ខ្ញុំ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បន្ត​ថា៖ “ខ្ញុំ​គិត​ថា​គេ​ពិត​ជា​អស្ចារ្យ​ណាស់​នៅ​ពេល​ដែល​បាល់​ក្រុស​ចូល​មក​ អ្វី​ដែល​គេ​រត់​រំលង​ខ្សែ​ការពារ ពេលវេលា​នៃ​ការ​រត់​ចូល ការ​បញ្ចប់​ទី គឺ​ពិត​ជា​ល្អ​និង​ឈ្លាសវៃ​បំផុត”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Metro

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT