ក្រុម West Bromwich Albion បានធ្លាក់ចេញពីពានរង្វាន់ Premier League ដោយស្វ័យប្រវត្តិហើយ បន្ទាប់ពីបរាជ័យក្រោមថ្វីជើងក្រុម Arsenal ក្នុងលទ្ធផល ៣-១ នៅយប់មិញនេះ។
ក្រុមដែលដឹកនាំដោយលោក Sam Allardyce លេង៣៥ប្រកួតមានតែ២៦ពិន្ទុប៉ុណ្ណោះ ស្ថិតនៅលេខ១៩ក្នុងតារាង។ ជាមួយលទ្ធផលនេះ និងសល់ត្រឹមតែ៣ប្រកួតទៀតនឹងចប់រដូវកាលនោះ គឺសបញ្ជាក់ថាក្រុម West Brom នេះនឹងធ្លាក់ជាក្រុមទៅលេងនៅ Championship ដោយស្វ័យប្រវត្តិទៅហើយ ព្រោះ Burnley ដែលនៅលេខ១៧ មាន៣៦ពិន្ទុ។
នេះជាក្រុមទី២ហើយដែលបានធ្លាក់ទៅលេងនៅលីគលំដាប់ទី២ ដោយស្វ័យប្រវត្តិបន្ទាប់ពីក្រុមSheffield United ។ ស្របពេល Fulham ដែលនៅលេខ១៨នោះ ក៏ទំនងជាក្រុមទី៣ដែលធ្លាក់ទៅដូចគ្នា ព្រោះពួកគេចាញ់ពិន្ទុក្រុមលេខ១៧ Burnley ច្រើនដល់ទៅ ៩ពិន្ទុឯណោះ៕
ប្រភព៖ DailyMail