បើ Sevilla ឈ្នះ Real Madrid យប់​នេះ​ទៀត បេក្ខភាព​ប្រជែង​ពាន La Liga នឹង​ឡើង​ដល់ ៤ ក្រុម​ហើយ

នៅ​វេលា​ម៉ោង ០២:០០ នាទី​រំលង​អាធ្រាត្រ ឈាន​ចូល​ព្រឹក​ថ្ងៃ​ចន្ទ​ក្រុម​អធិរាជ​ស Real Madrid នឹង​បើក​កីឡដ្ឋាន​របស់​ខ្លួន​ស្វាគមន៍​ក្រុម Sevilla នៅ​ជំនួប​ជុំ​ទី ៣៥ នៃ​ក្របខ័ណ្ឌ La Liga។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រកួត​យប់​នេះ​គឺ​ពិត​ជា​សំខាន់​ណាស់ ហើយ​អ្នក​គាំទ្រ​ក៏​ទន្ទឹង​ចង់​ដឹង​លទ្ធផល​បំផុត​ដែរ បន្ទាប់​ពី​យប់មិញ​គូ Atletico Madrid-Barcelona បញ្ចប់​ទៅ​ត្រឹម​ស្មើ ០-០ នោះ។ ប្រសិន​ណា Real Madrid ឈ្នះ​យប់​នេះ ពួក​គេ​នឹង​រំកិល​មក​ឈរ​ស្មើ​ក្រុម

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

At Madrid ដែល​មាន ៧៧ ពិន្ទុ ប៉ុន្តែ​បើ Sevilla ឈ្នះ​វិញ នោះ​ពួក​គេ​នឹង​បន្ថែម ៣ ពិន្ទុ មាន ៧៣ ពិន្ទុ ហើយ​ស្រប​ពេល​ដែល​ប្រកួត​សល់ ៣ ជុំ​ក្នុង​ដៃ នាំ​ឲ្យ​ក្រុម Sevilla ក៏​រាប់​ថា​មាន​ឱកាស​អាច​ប្រជែង​ពាន​រង្វាន់​បាន​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វា​នឹង​កាន់​តែ​ល្អ​មើល​ក្នុង​ករណី​ដែល Sevilla អាច​យក​បាន ៣ ពិន្ទុ​ពី Real ពោល​គឺ​ក្រុម​ប្រជែង​ពាន La Liga នៅ ៣ ជុំ​ចុង​ក្រោយ នឹង​មាន​ដល់​ទៅ ៤ ក្រុម។ ការ​ប្រកួត​នឹង​មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports នៅ​រាត្រី​នេះ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT