Sergio Aguero បានធ្វើឲ្យអ្នកគាំទ្រ Man City ខកចិត្តជាខ្លាំងនៅយប់មិញ បន្ទាប់ពីរកគ្រាប់បាល់មិនបាន តាមរយៈការស៊ុតបាល់ ១១ ម៉ែត្រទល់ក្លឹប Chelsea។
កីឡាករអាហ្សង់ទីនដែលកៀកនឹងឈានដល់ថ្ងៃចាកចេញពីក្លឹបនៅពេលដ៏ខ្លីខាងមុខ បានបន្សល់ការចងចាំមិនល្អនៅ Etihad យប់មិញ នោះគឺការភ្លាត់ស្នៀតស៊ុតបាល់មិនបានល្អ ដោយគេបានបន្តក់បាល់ចង់ធ្វើស៊ី Edouard Mendy តែកម្លាំងបាល់ចេញពីជើងខ្សោយពេក ធ្វើឲ្យអ្នកចាំទីរបស់ Chelsea អាចរង់ចាំសង្រ្គោះបានយាងធូរ។
ពាក់ព័ន្ធនឹងការបង្កកំហុសនេះដែរ Aguero បានចេញមុខសុំទោសអ្នកគាំទ្រហើយ តែមតិរិះគន់និងការចំអកនៅតែកើតមានលើបណ្តាញសង្គម។ ជាក់ស្តែងដូចជាអ្នកគាំទ្រខ្លះក៏បានលើកយកវីដេអូរបស់ Eden Hazard ដែលធ្លាប់ស៊ុតរបៀបនោះមកប្រៀបធៀបដែរ តែអតីតខ្សែប្រយុទ្ធ Chelsea គេអាចរកបានគ្រាប់បាល់ មិនដូចជា Aguero ឡើយ។ ទស្សនាវីដេអូខាងក្រោម៖
https://twitter.com/i/status/1391085598744584194
Aguero doesn’t have the juice like the PL player of the decade
https://t.co/KQh2XGf1e9— TheRealMood (@CFC_TheRealMood) May 8, 2021
ប្រភព៖ Twitter