ក្រុមខ្លាំងមួយនៅតំបន់កាតាឡាន់ Espanyol បានឡើងមកលេងពានរង្វាន់ La Liga វិញហើយ ក្រោយពីធ្លាក់ចេញកាលពីពេលកន្លងទៅ។
Espanyol ទើបតែធ្លាក់ទៅ១០ខែកន្លងទៅនេះទេ ប៉ុន្តែពេលនេះពួកគេធ្វើបានល្អនិងអាចឡើងមកលេងនៅលីគកំពូលបានវិញហើយ។ ដោយលេងនៅលីគលំដាប់ទី២នេះ ក្រុម Espanyol ពិតជាធ្វើបានល្អណាស់ ឈរនៅលេខ១ មាន៧៨ពិន្ទុឆ្លងកាត់៣៨ប្រកួតកន្លងមក។ ជាមួយលទ្ធផលនេះ បានកក់កៅអីសម្រាប់ក្លឹបនេះ ឡើងទៅលេងនៅ La Liga វិញហើយ។
លោក Vicente Moreno ដែលជាគ្រូបង្វឹកដឹកនាំក្រុមខាងលើឡើងមកលេងនៅលីគកំពូលវិញ ក្នុងរដូវកាលដំបូងរបស់លោក។ នៅរដូវកាលក្រោយ គេសង្ឃឹមថាក្រុមមួយនេះនឹងអាចនាំយកកីឡាករល្អៗមករួមក្រុមបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពបន្ដ៕
ប្រភព៖ Marca