ក្រុម FC Barcelona បានត្រឹមស្មើជាមួយក្រុម Atletico Madrid ក្នុងលទ្ធផល ០-០ ប៉ុណ្ណោះសម្រាប់ការប្រកួតពានរង្វាន់ La Liga នៅយប់មិញនេះ។
ក្រុមម្ចាស់ផ្ទះ Barcelona បានព្យាយាមវាយសម្រុកខ្លាំងណាស់ដែរទៅលើក្រុម AT Madrid ប៉ុន្តែឱកាសទាំងអស់មិនអាចសម្រេចបានគ្រាប់បាល់នោះទេ។ ដោយបញ្ចប់ការប្រកួតបានត្រឹមលទ្ធផលស្មើគ្នា ០-០ ប៉ុណ្ណោះ។ លទ្ធផលស្មើនេះដែរ ធ្វើឱ្យក្រុម AT Madrid ឈរនៅកំពូលតារាងដដែល ប៉ុន្តែក៏ត្រូវរង់ចាំមើលការប្រកួតរបស់ Real Madrid ទល់ Sevilla នៅយប់នេះដែរ។
ប្រសិនបើក្រុម Real Madrid អាចឈ្នះ Sevilla បាន នោះពួកគេនឹងឡើងទៅឈរនៅកំពូលតារាងវិញ ដោយមាន៧៧ពិន្ទុស្មើជាមួយក្រុម AT Madrid ដែរហើយ។ ការប្រកួតនៅសល់៣ប្រកួតទៀត នឹងសម្រេចក្រុមណាឈ្នះពានរង្វាន់លីគនៅរដូវកាលនេះ៕
ប្រភព៖ DailyMail