ក្រុមតោខៀវ Chelsea បានយកឈ្នះលើក្រុមកំពូលតារាង Manchester City ក្នុងលទ្ធផល ២-១ សម្រាប់ការប្រកួតពានរង្វាន់ English Premier League នៅយប់មិញនេះ។
ប្រកួតនេះដែរ Man City បើឈ្នះនឹងលើកពានរង្វាន់ហើយ ប៉ុន្តែចុងក្រោយបែរជាបរាជ័យទៅវិញក្រោមថ្វីជើងក្រុម Chelsea ។ ការពិត ក្រុមរបស់លោក Pep រកបាន១គ្រាប់មុននៅនាទី៤៤ ដោយ Sterling ហើយក៏មានឱកាសរកបានគ្រាប់ទី២ដោយ Aguero ទៀតដែរ ប៉ុន្ដែប្រយុទ្ធអាហ្សង់ទីនទាត់ប៉េណាល់ទីមិនចូល។ ឈានដល់តង់ទី២វិញ ស្រាប់តែក្រុមរបស់លោក Tuchel ដាក់បាន២គ្រាប់វិញ ដោយ Ziyech នាទី៦៣ និង Alonso នៅនាទី៩០+២។ ចប់ការប្រកួត Man City ១-២ Chelsea ។
រំលឹកថាក្រុមទាំងពីរខាងលើនេះ នឹងត្រូវប៉ះគ្នាម្ដងទៀត ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Champions League នៅថ្ងៃទី២៩ខាងមុខនេះ៕
Hmm im ke
ប្រភព៖ DailyMail