ក្រុមជម្រើសជាតិម៉ាឡេស៊ីចាក់វាក់សាំងកូវី១៩ Pfizer-BioNTech លើក​ទី​២​រួច​រាល់

អគ្គលេខាធិការសមាគមបាល់ទាត់ម៉ាឡេស៊ី (FAM) លោក Stuart Ramalingam បានបញ្ជាក់ថាក្រុមជម្រើសជាតិ Tigers របស់ម៉ាឡេនឹងបញ្ចប់ការចាក់វ៉ាក់សាំង Pfizer-BioNTech លើកទី ២ នៅថ្ងៃច័ន្ទ (១០ ឧសភា) ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្ងៃទី ១៩ ខែមេសាកីឡាករជម្រើសជាតិមួយចំនួនបានទទួលវ៉ាក់សាំងដំបូងរួមមានប្រធាន FAM ប្រធាន Datuk Hamidin Mohd Amin និងគ្រូបង្វឹកលោក Tan Cheng -Hoe។ ក្នុងចំណោមកីឡាករដែលបានទទួលវ៉ាក់សាំងនេះមាមកីឡាករចូលសញ្ជាតិ ២ រូបគឺ​ Guilherme De Paula និង Mohamadou Sumareh ក៏ដូចជាកីឡាករ JDT ជាច្រើនរូបដូចជា Aidil Zafuan, Arif Aiman, Ramadhan Saifullah, Farizal Marlias, Akhyar Rashid និងអ្នកដទៃទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា! កីឡាករលេងនៅបរទេសនឹងត្រូវរង់ចាំទទួលការចាក់វ៉ាក់សាំង COVID-19 ។កីឡាករនឹងត្រូវរាយការណ៍នៅជំរុំហ្វឹកហាត់កណ្តាលនៅថ្ងៃទី ១៦ ខែឧសភាឆ្នាំ ២០២១ មុនពេលធ្វើដំណើរទៅក្រៅប្រទេសនៅថ្ងៃទី ២០ ខែឧសភាឆ្នាំ ២០២១ ដើម្បីប្រឈមមុខនឹងការប្រកួតមិត្តភាពចំនួន ២ ប្រកួតជាមួយគុយវ៉ែតនិងបារ៉ែនក៏ដូចជាយុទ្ធនាការជម្រុះ World Cup ឆ្នាំ ២០២២ នៅក្រុងឌូបៃ ប្រទេសអារ៉ាប់រួម៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT